李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និពន្ធនាយកនៃ«កាសែតឧស្សាកម្មកាហ្សាក់ស្ថាន»ថ្លែងថា វិធានការរបស់ចិនក្នុងការបង្ការជំងឺឆ្លងគឺមិនស្ទាក់ស្ទើរនិងប្រកបដោយប្រសិទ្ធភាព ពិភពលោកគួរតែរៀនសូត្រពីវិធានការរបស់ចិនក្នុងការបង្ការជំងឺឆ្លង

2020-03-12 15:54:43 cri

       លោក​ Korzhumbayev និពន្ធ​នាយក​នៃ​​«កាសែតឧស្សាកម្ម​កាហ្សាក់ស្ថាន»ដែល​ជា​ប្រព័ន្ធ​ផ្សព្ធផ្សាយ​ដ៏​សំខាន់​មួយ​នៃ​ប្រទេស​កាហ្សាក់ស្ថាន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យកព័ត៌មាន​នៃ​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​កាលពី​ថ្ងៃទី​ ១១ ខែ​មីនា​។ លោក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វិធានការ​របស់​ចិនថា​ប្រកប​ដោយប្រសិទ្ធិភាព​​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​COVID-19 ​ ព្រមទាំង​​បាន​បញ្ជាក់​ថា​​​ ពិភពលោក​គួរតែ​រៀនសូត្រ​ពី​វិធានការ​របស់​ចិន​ក្នុងការ​បង្ការ​ជំងឺ​ឆ្លង ។

       លោក​បានថ្លែង​ថា​ ការ​ទប់ស្កាត់​ការ​រីក​រាលដាលនៃ​ជំងឺ​COVID-19 ជា​ការងារមួយ​ដ៏​ស្មុគស្មាញ​​ក្រៃលែង។ ក្នុង​រយៈពេល​ជាង​ ១ ខែ​កន្លងទៅនេះ​ សភាពការណ៍នៃ​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​បាន​វិវឌ្ឍន៍​ទៅកាន់​ទិសដ៏​ល្អ​ប្រសើរ​​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ី​ ជីនភីង​ ប្រធាន​រដ្ឋ​ចិន​ ។​ វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ចិន ទទួល​បា​ន​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​​ ។ ជំងឺ​COVID-19នេះ​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ប៉ុន្តែ​លោក​មាន​ទំនុក​​ចិត្ត​ចំពោះ​សេដ្ឋកិច្ច​ចិន ។​ លោក​ជឿជាក់​ថា​ សេដ្ឋកិច្ច​ចិន​មុខ​ជា​នឹងដំណើរការ​ឡើង​វិញឆាប់ៗនេះ​ ​ ដើម្បី​បំពេញ​បន្ថែម​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស