徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីនានារម្លឹកឡើងវិញថា នឹងខិតខំគាំពារនិងអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

2020-02-27 15:41:09 cri

    កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ សន្និសីទ​ថ្នាក់អគ្គនាយកផ្នែកនយោបាយ ​នៃ​គណៈកម្មាធិការ​ចម្រុះ​នៃកិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​បានប្រារព្ធធ្វើ​ឡើងនៅក្រុង​វីយេន​ប្រទេសអូទ្រីស ។ បណ្តាភាគីនានាបានរម្លឹកឡើងវិញថា​នឹង​ខិតខំ​គាំពារ​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ ហើយសង្ឃឹម​ថា​ ភាគីអ៊ីរ៉ង់អនុវត្តតាម​ពាក្យសន្យា​ក្នុងវិស័យ​នុយក្លេអ៊ែរ​យ៉ាងពេញលេញ និងបន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ថាមពល​បរមាណូ​អន្តរជាតិ ។

    បន្ទាប់ពីបញ្ចប់​សន្និសីទ ​សេចក្តីថ្លែងការណ៍មួយ ត្រូវបានផ្សព្វផ្សាយ ​ ដោយបាន​ចែងថា សហភាពអឺរ៉ុប​ នឹង​រួមសាមគ្គីគ្នា​ជាមួយ​ប្រទេសចិន អ៊ីរ៉ង់​និង​ប្រទេស​ដែលរង​ផលប៉ះពាល់​ពីជំងឺ​ផ្សេងៗ ក៏ដូចជា​គាំពារ​កិច្ចខិតខំប្រឹងប្រែង​របស់ប្រទេស​ទាំងនេះ ​ក្នុងការ​បង្ការ​និងគ្រប់គ្រង​ជំងឺ ។ សហភាពអឺរ៉ុប​បាន​កោតសរសើរ​ជាពិសេស​ចំពោះ​ប្រទេសចិន ​ដែលបាន​រួមចំណែក​ក្នុង​ការទប់ទល់នឹង​បញ្ហាប្រឈមផ្នែកសុខភាព​សាធារណៈ​ពិភពលោក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស