李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងសន្និសីទលើកទី៤៣នៃក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ តំណាងពិសេសនៃក្រសួងការបរទេសចិន ច្រានចោលពាក្យសម្តីខុសឆ្គងដែលពាក់ព័ន្ធនឹងភូមិភាគXinJiang

2020-02-27 15:49:05 cri

   កាលពីថ្ងៃ​ទី​២៦ខែកុម្ភៈតាម​ម៉ោងក្នុងតំបន់ ​ សន្និសីទលើកទី​៤៣នៃក្រុមប្រឹក្សា​សិទ្ធ​មនុស្ស​​នៃ​អង្គការសហប្រជាជាតិ ​បាន​ធ្វើ​នៅ​ទីក្រុងហ្សឺណែវ។ ជុំវិញពាក្យសម្តីខុសឆ្គង​ពាក់​ព័ន្ធ​នឹងភូមិភាគ​XinJiang ​ដែល​ប្រទេសមួយចំនួន ដូចជា អង់គ្លេសជាដើម បានថ្លែងក្នុង​សន្និសីទជា​ន់​ខ្ពស់ ​លោកLiuHuaតំណាងពិសេស​ទទួលបន្ទុកកិច្ចការសិទ្ធមនុស្សនៃ​ក្រសួង​ការបរទេស​ចិន​ បានច្រាន​ចោលយ៉ាងដាច់ខាត ​ហើយបានគូសបញ្ជាក់ថា ​ប្រទេស​មួយចំនួនមិនអើពើការពិត និងភាពយុត្តិធម៌ ព្រមទាំងបាន​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង និង​អធិបតេយ្យភាពផ្នែកយុត្តិធម៌ របស់ប្រទេស​ចិន ​។  ​ ​ប្រទេសចិនប្រឆាំងចំពោះការនេះ​យ៉ាងដាច់ខាត។

   លោកបានបន្តថា ​ចាប់ពីទសវត្សរ៍ទី ៩០នៃសតវត្សចុងក្រោយ ​អំពើភេរវកម្ម ​ការបំបែកបំបាក់ និង​ភាពជ្រុលនិយម បានបង្កើតឱ្យមានអំពើហិង្សា ចំនួនរាប់ពាន់ករណី នៅភូមិភាគ​XinJiang ​បានបណ្តាលឱ្យ​មាន​ការបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិយ៉ាងច្រើន ​។ រដ្ឋាភិបាលចិន បានអនុវត្តវិធាន​ការមួយចំនួន​ ស្របតាមច្បាប់ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងអំពើភេរ     វកម្មនិងលុបបំបាត់ចោលភាពជ្រុលនិយម នៅភូមិភាគ​XinJiang ដែលបានទទួលការគាំទ្រជាទូទៅពីគ្រប់ជនជាតិនៅភូមិភាគ​XinJiang៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស