李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបោះឆ្នោត ដើម្បីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃរុស្ស៊ី នឹងធ្វើឡើងនៅថ្ងៃទី២២ខែមេសាខាងមុខ

2020-02-27 15:50:55

      កាល​ពីថ្ងៃ​ទី ២៦ខែ​កុម្ភៈ ​ប្រធាន​​គណៈកម្មាធិការកសាងជាតិនិងនីតិប្បញ្ញត្តិនៃ​សភា ​ជាតិរុស្ស៊ីបាន​ថ្លែងថា ​នឹងធ្វើការប្រជាមតិ​ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញនៃ​រុស្ស៊ីនៅថ្ងៃ​ទី​២២ខែមេសា​ខាងមុខនេះ។

     គួររម្លឹកថា ​អំឡុង​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​ ប្រកាសរបាយការណ៍រដ្ឋាភិបាល កាល​ពី​ថ្ងៃ ទី​១៥ខែមករា ​ លោកបានលើកឡើង​ធ្វើការបោះឆ្នោតប្រជាមតិចំពោះការធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនៃ​រុស្ស៊ី។ប្រសិនបើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ត្រូវបាន​អនុម័ត ​នោះ​អំណាច​មួយចំនួនរបស់ប្រមុខរដ្ឋ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញនាពេល​បច្ចុប្បន្ន ​នឹង​ត្រូវប្រគល់ទៅឱ្យ​សភាជាតិ គឺសភាជាន់ទាបនិងគណៈកម្មាធិការសហព័ន្ធរុស្ស៊ី​គឺសភាជាន់ខ្ពស់៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស