魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថែ្លងថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយកូរ៉េខាងត្បូងនិងជប៉ុនដើម្បីរួមគ្នាបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺ Covid-19

2020-02-27 16:26:00 cri

    លោក ​Zhao ​Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថែ្លង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​២៦ ​ខែកុម្ភៈ ​ថា ​នាពេល​បច្ចុប្បន្ននេះ ​ប្រទេសចិន ​ជប៉ុន​និង​កូរ៉េខាងត្បូង​សុទ្ធតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​នៃ​ការ​ប្រយុទ្ធប្រឆាំង​​នឹង​ជំងឺ ​Covid-19 ​យ៉ាង​ពេញ​ទំហឹង។​ប្រទេស​ចិន​មានឆន្ទៈ​រួមសហការ​ជាមួយ​កូរ៉េខាងត្បូង​និង​ជប៉ុន ​ក្នុង​ការ​ពង្រឹង​វិធានការ​បង្ការ​និង​គ្រប់​គ្រង​ការរាតត្បាត​នៃ​ជំងឺ​នៅ​តាម​កំពង់ផែ​និង​កាត់បន្ថយ​ការធ្វើដំណើរ​ដែល​មិន​ចាំបាច់​នានា។​ប្រទេសចិន​សូម​សម្តែង​ការ​សួរ​សុខទុក្ខ​ដ៏​ស្មោះត្រង់​ចំពោះ​ប្រជាជន​កូរ៉េខាងត្បូង​និង​ជប៉ុន។​ចាប់តាំងពី​ផ្ទុះ​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​មក ​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​ផ្តល់​ការគាំទ្រ​និង​ជំនួយ​ជាច្រើន​ដល់​ប្រទេសចិន ​ហើយ​ចិន​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​នេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស