邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យន្តការរួមបង្ការនិងគ្រប់គ្រង Covid-19 នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ គាំទ្រការអភិវឌ្ឍន៍នៃបណ្តាសហគ្រាសធុនតូចនិងមធ្យម នឹងបង្កើនការគាំទ្រឱ្យវិស័យទេសចរណ៍ វប្បធម៌និងកីឡា ដំណើរការឡើងវិញ

2020-02-27 16:24:24

      រសៀល​ថ្ងៃទី ២៧ ខែ​កុម្ភៈ ​យន្តការ​រួមបង្ការ​និង​គ្រប់គ្រង​ Covid-19 ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​​​បាន​បើកធ្វើ​សន្និសីទ​កាសែត​ ដើម្បី​ណែនាំ​ពី​សភាពការណ៍ស្តីពី​ការងារ​​ពាណិជ្ជកម្ម ​ការបង្កើន​ការគាំទ្រ​លើ​​អ្នករកស៊ី​ឯកជន ​និង​ការអភិវឌ្ឍន៍​នៃ​សហគ្រាសធុន​តូច​និង​​មធ្យម​របស់​ប្រទេស​ចិន​។ ​​

     អំឡុងនៃ​ការផ្ទុះ​ជំងឺCovid-19 សេវាកម្មមួយចំនួន ​ដូចជា​​​ការស្នាក់នៅនិងផ្គត់ផ្គង់ម្ហូបអាហារ​ ​វិស័យ​ទេស​ចរណ៍ វប្បធម៌​និង​កីឡា ​បាន​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង។ ​​ក្នុង​សន្និសីទ​ថ្ងៃទី ២៦ ​កុម្ភៈ  ​​​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន ​​ក្រសួង​វប្បធម៌និងទេសចរណ៍ចិន ​និង​អគ្គនាយកដ្ឋាន​កីឡាជាតិ​ចិន​បាន​ប្រកាស​ថា  ​​នឹង​ចាត់វិធានការ​កាន់តែ​ច្រើន​ទៀត​ ដើម្បីជួយនិង​គាំទ្រ​​សហគ្រាសធុន​តូចទាំងនេះ​​ឆ្លងកាត់​គ្រា​លំបាក​នាពេលបច្ចុប្បន្ន​នេះ​។

      សូមបញ្ជាក់ថា ​​បច្ចុប្បន្ននេះ ​​សេវាកម្មមួយចំនួន ដូចជា ការស្នាក់នៅនិងផ្គត់ផ្គង់ម្ហូបអាហារ​ ​វិស័យ​ទេសចរណ៍ វប្បធម៌​និង​កីឡា​របស់​ចិន​​កំពុងដំណើរការឡើងវិញ​ជា​បន្ត​បន្ទាប់ ​។ ​សហគ្រាស​ផ្គត់ផ្គង់​ម្ហូប​អាហារ​ធំៗ​របស់​ចិន​​ចំនួន​ជាង ៥៧ %​បាន​ដំណើរការ​ឡើងវិញ​  ​ហើយសេវាកម្ម ​ស្តីពីការ​ស្នាក់នៅ​របស់​ចិន​ចំនួន​ជាងពាក់កណ្តាល​ក៏បាន​បើកដំណើរការ​ឡើងវិញផងដែរ​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស