马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សក្តានុពលអភិវឌ្ឍន៍នៃប្រទេសចិន ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព

2020-02-25 15:55:45 cri

     ក្នុង​សន្និសីទ​ជំរុញ​ការ​បង្ការ​និង​គ្រប់គ្រង​ Covid-19និង​ចាត់ចែង​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិង​សង្គមកិច្ច​ជាតិ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ខែ​កុម្ភៈ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​ បានបញ្ចេញ​យ៉ាង​ពេញលេញ​នូវ​សក្តានុពល​និង​កម្លាំង​ចលករ​ដ៏​ធំធេង​និងខ្លាំងក្លារបស់ខ្លួន ​នោះ​មុខជា​អាច​សម្រេច​បាន​នូវ​ភារកិច្ច​នៃ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៃ​ឆ្នាំ​នេះ ​មិនខាន។

     ពេល​បច្ចុប្បន្ននេះ​ ​ការបង្ការនិង​គ្រប់គ្រង Covid-19នៃ​ប្រទេស​ចិន ​ទទួល​បានប្រសិទ្ធភាពយ៉ាង​ច្បាស់លាស់ ​ហើយសហគ្រាសបានចាប់ផ្តើម​ដំណើរការ​ផលិតកម្មរបស់ខ្លួន​ឡើងវិញ​កាន់តែ​ច្រើន។ តាម​ទិន្នន័យដែល​រដ្ឋាភិបាល​ចិន ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈបាន​ឱ្យ​ដឹងថា ​អត្រា​ចាប់ដំណើរការ​ផលិតកម្មឡើងវិញ​​ លើ​ការ​ច្នៃគ្រាប់ធញ្ញជាតិ និងស្បៀងអាហារ​ នៅ​ទូទាំង​ប្រទេស​ចិន ​បាន​លើស​ពី​៧០ភាគរយ ខណៈ​ផលិតភាពនៃ​អណ្តូងរ៉ែធ្យូងថ្ម បាន​រៀបចំឡើងវិញឡើង​ដល់​៧៦ភាគរយ។

     ប្រទេស​ចិន បានធ្វើយ៉ាងល្អប្រសើរ ក្នុងការងារស្តីពី​ការ​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​និង​ដំណើរការបំពេញ​ការងារក៍ដូចជា​ផលិតកម្ម​ឡើងវិញ។ នេះបាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនួលខុសត្រូវ​របស់​ប្រទេស​ចិន ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​និង​ផលប្រយោជន៍ជា​សាធារណៈ។

       សេដ្ឋវេទូអន្តរជាតិបាន​យល់ឃើញជា​ទូទៅថា ​ផលប៉ះពាល់​នៃ​ជំងឺឆ្លង​គឺ​មាន​រយៈពេល​ខ្លី ​ចំណែកនិន្នាការ​អភិវឌ្ឍន៍ដ៏​ល្អ​ប្រសើរ នៃ​សេដ្ឋកិច្ច​ចិន មិន​ផ្លាស់ប្តូរ​នោះទេ។ប្រទេស​ចិន​មាន​ទំនុក​ចិត្តពុះពារ​ការលំបាក ដើម្បី​សម្រេចបាននូវ​គោលដៅ​អភិវឌ្ឍន៍​នៃ​ឆ្នាំ​នេះនិង​ជំរុញ​ការ​អភវិឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក៕

អ្នកបកប្រែ:马小青
ប្លុកពិសេស