孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងសង្កត់ធ្ងន់ថា មិនត្រូវបន្ធូរដៃចំពោះការងារស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងឡើយ ហើយត្រូវចាត់ចែងការងារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឱ្យបានល្អ

2020-02-24 15:07:43 cri

    សន្និសីទ​ដើម្បី​ជំរុញ​​ការងារស្តីពីការ​បង្ការ​និង​គ្រប់​គ្រង​​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ថ្មីនិង​​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច ​បាន​ប្រារព្ធឡើង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ ​ក្រោម​អធិបតីភាព​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាននៃ​គណៈកម្មាធិការយោធា​មជ្ឈិម​ចិន​ ​។ ថ្លែង​ក្នុង​សន្និសីទ លោក​បាន​បញ្ជាក់​ថា​ ត្រូវ​តែ​រៀបចំ​សណ្តាប់​ធ្នាប់ ​នៃជីវភាព​រស់នៅនិង​សង្វាក់​ផលិតកម្ម​ឡើង​វិញ​​ ក៍ដូចជា ខិតខំប្រឹង​ប្រែង ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ​២០២០ ។ នាពេល​បច្ចុប្បន្ននេះ​ ការងារស្តីពីការ​បង្ការ​និង​គ្រប់​គ្រង​​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ថ្មី​ មាន​និន្នាការ​ឆ្ពោះទៅកាន់​ទិសដ៍​ល្អមួយ។ នេះ​បាន​បញ្ជាក់​ពី​ឧត្តម​ភាព​យ៉ាង​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​សង្គម​និយម ​ដែល​មាន​លក្ខណៈពិសេស​ចិន ​ក្រោមការ​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​ ។

     លោក​ស៊ី ជីនភីង​បាន​ថ្លែងថា​ ត្រូវ​តែ​បន្ត​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ និង​ចែក​រំលែកនូវ​បទពិសោធន៍​ល្អ​ៗ​ លើវិស័យ​បង្ការ​ជំងឺ​ឆ្លង​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​នានា​   ក៏​ដូច​ជា ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិស្តីពីការ​​ផលិត​ថ្នាំ​ប្រឆាំង​វីរុស​និង​វ៉ាក់សាំង​បង្ការ​មេរោគ​ជាដើម ។

     លោក​ស៊ី​ ជីនភីង ​បាន​បញ្ជាក់​ថា​ ដំណើរវិវឌ្ឍន៍​​ ឆ្ពោះទៅកាន់​ទិសដ៍​ល្អ​​​​​ប្រសើរ នៃ​សេដ្ឋកិច្ច​ចិន ក្នុង​រយៈ​ពេល​វែង គឺ​គ្មាន​ការ​ផ្លាស់ប្តូរ​ឡើយ​ ។ ផលប៉ះពាល់​ពីជំងឺ​ឆ្លង​គឺមានរយៈពេល​ខ្លីនិង​​អាច​គ្រប់គ្រង​បាន​ជា​ទូទៅ​ ។ លោក​បាន​លើកឡើង​ថា​ ត្រូវ​បង្កើន​កិច្ច​សម្របសម្រួល​គោលនយោបាយម៉ាក្រូ ​និង​ដាក់​ចេញ​វិធានការ​មួយ​ចំនួន ​ដើម្បី​រក្សាស្ថិរភាពទីផ្សារ​ការងារ​ ។​ ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ចិន​ លោក​បាន​បញ្ជាក់​ថា​ ត្រូវ​បង្កើន​ការ​បើកទូលាយ​​ លើមុខរបរ​​​សេវាកម្ម​ ដូចជា​វិស័យ​ហិរញ្ញវត្ថុ​ជាដើម​ បន្តកែលម្អ​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ពាណិជ្ជករ​បរទេស​ចំពោះ​ទីផ្សារចិន​ ក្នុងរយៈពេល​វែង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស