ប្រទេសចិននឹងបាញ់បង្ហោះផ្កាយរណបបណ្តាញ Beidou-3 ចំនួន ២ លើកចុងក្រោយនៅក្នុងខែមីនានិងឧសភាក្នុងឆ្នាំនេះដើម្បីបញ្ចប់បណ្តាញជាសកលនៃប្រព័ន្ធនាំផ្លូវផ្កាយរណប Beidou ។
សូមរំលឹកថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ រ៉ុក្កែតដឹកជញ្ជូន Long March-3B ដែលទទួលភារកកិច្ចសម្រាប់បាញ់បង្ហោះត្រូវបានដឹកជញ្ជូនទៅដល់មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុង ស៊ីឆាង ។
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ផ្កាយរណបទី ៤១ ទី ៤៩ ទី ៥០ និងទី ៥១ នៃប្រព័ន្ធនាំផ្លូវBeidou បានចូលក្នុងបណ្តាញជាផ្លូវការ ហើយបានបន្តផ្តល់នូវសេវាកម្មសម្រាប់ដំណើការប្រព័ន្ធនាំផ្លូវ Beidou ប្រកបដោយស្ថិរភាព៕