王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើននៃប្រទេសចិនស្តារផលិតកម្មឡើងវិញ សេដ្ឋកិច្ចបានងើបឡើងវិញ ប្រកបដោយភាពនឹងនរ

2020-02-21 15:09:17 cri

      ពេលកន្លងទៅថ្មីៗនេះ​ ​សញ្ញាវិជ្ជមាន​មួយ​ចំនួន​នៃការវិលទៅរកប្រក្រីភាពឡើងវិញ​របស់​សេដ្ឋកិច្ច​ចិន​បាន​បង្ហាញ​ចេញ​គួរឱ្យ​កត់សម្គាល់។ បើ​តាម​ទិន្នន័យផ្លូវការ​ ​នៅតាម​​ខេត្តនិងទីក្រុង​ដែលមាន​សេដ្ឋកិច្ចលូតលាស់​មួយ​ចំនួន​ដូចជា​ខេត្ត​ក្វាងតុ​ង ជាងស៊ូ​​​​​និង​ក្រុងសៀងហៃជាដើម​គឺ​មាន​សហគ្រាសលើស​ពី​៥០%បាន​ស្តារ​ផលិតកម្មឡើងវិញជា​បណ្តើរៗហើយ​​។

      រដ្ឋាភិបាល​ចិន​បាន​និងកំពុង​ខិតខំប្រឹងប្រែងផ្តល់គោលនយោបាល​អនុគ្រោះ​ដល់​សហគ្រាស​ធ្វើ​ការ​ស្តារ​​ផលិកម្មនិង​ប្រកប​អាជីវកម្ម​​ជាប្រក្រតីឡើងវិញ​ ក្នុងនោះមាន​តំបន់មិនតិចទេដែល​​បាន​ម៉ៅ​រថយន្ត​ ម៉ៅរថភ្លើងល្បឿនលឿនឬមួយ​ក៏​ម៉ៅយន្តហោះ​សម្រាប់​ដឹកពលករត្រឡប់បំពេញការងារ​​​​ក្នុង​រោងចក្រវិញ​។

      មន្រ្តីក្រសួងពាណិជ្ជកម្មចិន​បាន​ថ្លែង​ថា ការផ្ទុះនិង​រីករាលដាល​ខ្លាំង​នៃ​ជំងឺឆ្លងបាន​បាន​កើត​ឡើង​​នៅ​ចុង​ខែមករា​ដែលបាន​ជះឥទ្ធិពលធ្ងន់ធ្ងរបំផុត​ចំពោះ​​សេដ្ឋកិច្ច​ក្នុង​ខែ​មករា​និង​ខែកុម្ភៈ​ ជាពិសេសខែកុម្ភៈនេះ​តែម្តង​​ ​ដល់ខែមីនាទីផ្សាប្រើប្រាស់​ត្រូវ​បាន​រំពឹង​ថា​នឹងមាន​លំនឹងឡើងវិញ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស