郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើននៃប្រទេសចិនដាក់ឱ្យដំណើរការការខ្សែរថភ្លើងដើម្បីដឹកជញ្ជូនអ្នកដំណើរត្រឡប់ទៅបម្រើការងារវិញ

2020-02-20 14:54:12 cri

   ដើម្បី​ធ្វើ​ឱ្យ​អ្នកដំណើរ​ដែល​ត្រឡប់​ទៅ​បម្រើ​ការងារ​វិញ​នៅ​គ្រប់​ទី​កន្លែង​ទូទាំងប្រទេស​ចិន​អាចទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​និង​ឆាប់​រហ័ស​ ​រដ្ឋបាល​និង​ស្ថាប័ន​ផ្លូវ​ដែក​តាម​តំបន់​នានា​នៃ​ប្រទេស​ចិន​បាន​សកម្ម​ធ្វើ​ការងារ​សម្របសម្រួល ហើយ​អនុលោម​តាម​តម្រូវការ​ការងារ​​ នៅ​ខេត្ត​Guangdong ​ខេត្តGuangxi​និង​តំបន់​ដី​សណ្តទន្លេ​យ៉ង់សេ្ស​ជា​ដើម​បាន​បន្ថែម​ការ​ដាក់ឱ្យ​​ដំណើរការខ្សែ​រថភ្លើង​សម្រាប់​និយោជិក​ត្រឡប់​ទៅ​បម្រើ​ការ​ងារ​វិញ។

    ស្ថាប័ន​ផ្លូវ​ដែក​រៀបចំ​បុគ្គលិក​ជួយ​ណែនាំ​អ្នកដំណើរ​ស្កេន​QR​ចុះឈ្មោះជិះរថភ្លើង​ស្ថានីយ​រថភ្លើង​ក៏​បង្កើន​ការ​បង្ការ​និង​គ្រប់គ្រង​ករណី​ឆ្លង​ជំងឺ​រលាកសួត​បង្កដោយ​វីរុស​កូរ៉ូណា​ថ្មី ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាំង​អស់​នៅ​គ្រប់​កន្លែង​ ​ហើយ​រៀបចំ​បុគ្គលិក​ឱ្យ​ផ្ត្ល់​សេវាដល់​​អ្នក​ដំណើរ​នៅ​កន្លែង​​សំខាន់​ ដើម្បី​ចៀសវាង​អ្នក​ដំណើរ​នៅ​ជុំគ្នា៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស