郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខិតខំយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងនាមសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ

2020-02-19 14:59:01 cri

      ​បន្ទាប់​ពី​បាន​ផ្ទុះ​ឡើង​​និង​រីក​រាល​ដាល​នៃ​ករណី​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​មក​ ប្រជាជន​នៅ​ទូទាំង​ពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​ចិន​តាម​​គ្រប់​ទម្រង់​ ។ លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​លើក​ឡើង​ថា កូរ៉េ​ខាង​ត្បូង​និង​ចិន​ជា​ប្រទេស​ជិត​ខាង ជួយ​អ្នក​ជិត​ខាង​គឺ​ជួយ​​ខ្លួនឯង​ ។ ក្រៅ​ពី​នេះ នៅ​តាម​ដង​វិថី​មួយ​នៃ​ប្រទេស​ជប៉ុន ​ក្មេង​ស្រី​ម្នាក់​​បាន​បរិច្ចាគ​ម៉ាស់​​ដល់​ក្រុង​វូហាន​ ប្រជាពលរដ្ឋ​ជា​ច្រើន​នៃ​ក្រុង​ហ្សេរុយសាឡិម​ទៅ​បួង​សួង​​នៅ​បូជនីយដ្ឋាន​ “ជញ្ជាំង​យំ”​ ដើម្បី​សុំ​ឱ្យ​​ប្រជាជន​ចិន​យក​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង រីឯ​អ្នក​លេង​ព្យ៉ាណូ​ដ៏​ល្បី​ឈ្មោះ​នៃ​ប្រទេស​បែលហ្ស៊ិក បាន​និពន្ធ​បទ​ចម្រៀង​ពិសេស​មួយ​បទ​ជូន​ចំពោះ​ក្រុង​វូហាន​ប្រទេស​ចិន​ ហើយ​ជឿ​ជាក់​ថា ងងឹត​ពិត​ជា​នឹង​កន្លង​ផុត​ទៅ ក្រុង​វូហាន​ពិត​ជា​នឹង​ទទួល​បាន​​ពន្លឺ​រស្មី​ដ៏​ត្រចះ​ត្រចង់​ក្នុង​ថ្ងៃថ្មី​​ជា​មិន​ខាន ។

      មនុស្សជាតិ​យើង​មាន​ផែនដី​តែ​មួយ បណ្តា​ប្រទេស​នានា​បាន​រួម​រស់​នៅ​លើ​ពិភពលោក​តែ​មួយ ។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទស្សនៈ​ស្តីពី “​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​ជាតិ​”​ដែល​ផ្តួច​ផ្តើម​ដោយ​លោក​ ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​ ត្រូវ​ទទួល​ស្គាល់​ពី​សំណាក់​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ ព្រម​ទាំង​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នៃ​អង្គការ​សហប្រជាជាតិ​ទៀត​ផង​ ។ ខណៈ​ពេល​ដែល​ប្រជាជន​ចិន​បាន​និង​កំពុង​ធ្វើ​ការ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​វីរុស​កូរ៉ូណា​ថ្មី​ សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ប្រកប​ដោយ​ទឹក​ចិត្ត​​ថ្លៃ​ថ្លា​ ប្រការ​នេះ​ជា​ការ​បង្ហាញ​យ៉ាង​ជាក់​ស្តែង​និង​​រស់​រវើក​នូវ​ស្មារតី​ស្តីពី “​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​”​ ។

លោក​ស៊ីជីនភីង​បាន​ចង្អុល​បង្ហាញ​ថា ប្រទេស​ចិន​បាន​ប្រកាន់​ខ្ជាប់​ទស្សនៈស្តីពី​ការ​បង្កើត​សហគមន៍​រួ​ម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ដែល​មិន​ត្រឹម​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិ​ភាព​អាយុ​ជីវិត​និង​សុខភាព​របស់​ប្រជាជន​នៃ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ខិត​ខំ​បំពេញ​ករណីយកិច្ច​របស់​ខ្លួន​ដោយ​អស់​ពី​លទ្ធភាពដើម្បី​បុព្វហេតុ​សុខាភិបាល​សាធារណៈពិភពលោក​ទាំង​មូល​ទៀត​ផង។ យើង​បាន​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ទប់​ស្កាត់​ដោយ​មាន​ប្រសិទ្ធភាព​នូវ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ក្នុង​ក្រប​ខ័ណ្ឌ​ពិភពលោក​ទាំង​មូល ។ ភាគី​ចិន​នឹង​បន្ត​ប្រកាន់​អាកប្បកិរិយា​បើក​ចំហ​និង​ប្រកប​ដោយ​តម្លាភាព ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ។ នៅ​ក្រោម​ការ​គាំទ្រ​កម្រិត​ខ្ពស់​និង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ប្រកប​ដោយ​មេត្រី​ភាព ប្រទេស​ចិន​ពិត​ជា​នឹង​អាចយក​ឈ្នះ​លើ​សង្រ្គាម​ដ៏​វិសាមញ្ញ​មួយ​នេះ​ជា​មិន​ខាន។

      ប្រឈម​មុខ​នឹង​វិបត្តិលើក​នេះ សហគមន៍​អន្តរជាតិ​មាន​តែ​រួម​សុខ​រួម​ទុក្ខ​ហើយ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ទើប​អាច​ពុះ​ពារ​ការ​លំបាក​បាន។ ពិភពលោក​មាន​ភាព​ល្អ​ប្រសើរ​  ទើប​ប្រទេស​ចិន​កាន់​តែ​ប្រសើរ​ឡើង ប្រទេស​ចិន​មាន​ភាព​ល្អប្រសើរ ទើបពិភពលោក​កាន់​តែ​ប្រសើរ​ឡើង៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស