魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang ថែ្លងថា ធានាអំពីជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជនចិន អាណិកជនបរទេស រួមទាំងកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសចិន

2020-02-06 15:28:36 cri

图片默认标题_fororder_李克强会见洪森

    កាលពី​ថ្ងៃទី ​៥ ​ខែកុម្ភៈ ​លោក ​Li ​Keqiang ​នាយករដ្ឋមន្ត្រីចិន​បាន​ជួបពិភាក្សា​ការងារ​ជា​មួយ​សម្តេច ​ហ៊ុនសែន ​នាយករដ្ឋមន្រ្តី​កម្ពុជា​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ទីក្រុង​ប៉េកាំង​។​

    ថែ្លងក្នុង​កិច្ចជំនួប ​លោក ​Li ​Keqiang ​បាន​លើកឡើង​ថា ​ប្រទេសចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ដំណើរទស្សនកិច្ច​លើក​នេះ​របស់​សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុនសែន ​ហើយ​មាន​ឆន្ទៈ​រួម​សហការ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ខ្លឹមសារ​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​កម្ពុជា។​លោកបាន​សង្កត់ធ្ងន់​ថា ​ក្នុង​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត ​រដ្ឋាភិបាលចិន​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយសង្រ្គោះ​និង​ព្យាបាល​អ្នក​ជំងឺ​យ៉ាង​ពេញទំហឹង​និង​ធានា​នូវ​ជីវភាព​រស់នៅ​ជា​ប្រក្រតី​របស់​ប្រជាជន​ចិន ​អាណិកជន​បរទេស ​រួមទាំង​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេសចិន។​

    ជាការ​ឆ្លើយតប ​សម្តេច ​ហ៊ុនសែន ​បានថែ្លង​ថា ​កម្ពុជា​នឹង​ឈរ​យ៉ាង​មុត​មាំ​ជាមួយ​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​។​លោក​ជឿជាក់​ថា ​ប្រជាជនចិន​ប្រាកដជា​យក​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។​កម្ពុជា​រីករាយ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ប្រទេសចិន​លើ​គ្រប់វិស័យ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឈានដល់​កម្រិត​ថ្មីមួយ​ឥត​ឈប់ឈរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស