魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ទីរពេទ្យ Huo shenshan និងមន្ទីរពេទ្យ Lei shenshan ក្រុងវូហាន ប្រទេសចិននឹងទទួលព្យាបាលអ្នកជំងឺជាផ្លូវការនៅថ្ងៃទី ៣ កុម្ភៈនិងថ្ងៃទី ៦ កុម្ភៈដោយឡែកពីគ្នា

2020-02-01 14:52:57 cri

图片默认标题_fororder_1月26日,在武汉雷神山医院建设工地,大型机械加紧施工。新华社记者 肖艺九 摄

图片默认标题_fororder_1月26日,在武汉雷神山医院建设工地,大型机械加紧施工(无人机照片)。新华社记者 肖艺九 摄

    កាលពី​ថ្ងៃទី ​៣១ ​ខែមករា ​លោក  Zhou ​Xianwang ​អភិបាល​ក្រុង​វូហាន​ប្រទេស​ចិន​បាន​ប្រាប់​ឱ្យ​ដឹងថា ​មន្ទីរពេទ្យ  Huo  shenshan ​ដែល​ជាមន្ទីរពេទ្យ​​ព្យាបាល​ជំងឺ​ឆ្លង​ពិសេស​នឹង​ចាប់ផ្តើម​ទទួល​ព្យាបាល​​អ្នក​​ឆ្លង​ជំងឺ​រលាក​សួត​​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ចាប់​ពី​ថ្ងៃទី​ ៣ ​ខែ​កុម្ភៈ ​រីឯ​មន្ទីរពេទ្យ ​Lei ​shenshan ​នឹង​ចាប់ផ្តើម​ដំណើរការ​ទទួល​ព្យាបាល​អ្នកជំងឺ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​៦ ​ខែកុម្ភៈ​ខាងមុខនេះ​។​

    លោក​បាន​បន្ថែម​ថា ​មន្ទីរពេទ្យ ​Huo ​shenshan ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ទំហំ​៣៤០០០ ​ម៉ែត្រការ៉េ ​មានគ្រែ​ចំនួន ​១០០០ ​។​ចំណែក​មន្ទីរពេទ្យ ​Lei ​shenshan ​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ទំហំ ​៧៥០០០ ​ម៉ែត្រ​ការ៉េ ​មាន​​គ្រែ​ចំនួន ​១៥០០ ​។កម្មករ​កំពុង​ខិតខំ​ធ្វើ​ការ​យ៉ាង​ពេញទំហឹង​ដើម្បី​ជំរុញ​ឱ្យ​មន្ទីរពេទ្យ​ទាំង​ពីរ​នេះ​​អាច​ដំណើរការ​យ៉ាង​រលូន​តាម​ពេល​កំណត់​​៕​

图片默认标题_fororder_1月28日拍摄的武汉火神山医院建设工地(无人机照片)。新华社记者 肖艺九 摄

图片默认标题_fororder_1月30日拍摄的武汉火神山医院建设工地。新华社记者 才扬摄

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស