徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំរុញឱ្យបង្កើតសហគមន៍រួមវាសនារវាងចិននិងមីយ៉ាន់ម៉ាដែលកាន់តែជិតស្និទ្ធ

2020-01-17 15:24:17 cri

    ថ្ងៃទី ១៧ ខែមករា លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ចអន្តរជាតិ​លើកដំបូង​ក្នុងឆ្នាំថ្មី បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ២ ថ្ងៃ​នៅមីយ៉ាន់ម៉ា ។ នេះជា​ដំណើរទស្សនកិច្ច​នៅមីយ៉ាន់ម៉ា​លើកទី ២ របស់​ប្រធាន​រដ្ឋចិន​ក្រោយ ១៩ ឆ្នាំ ។ មុន​ចេញដំណើរ លើកស៊ីជីនភីង​បានចុះផ្សាយ​អត្ថបទ​មានចុះឈ្មោះ​នៅប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​ជាច្រើន​នៃមីយ៉ាន់ម៉ា ដោយបាន​សំដែងថា សង្ឃឹម​តាមរយៈ​ទស្សនកិច្ច​លើកនេះ ជំរុញឱ្យ​បង្កើត​សហគមន៍​រួមវាសនា​រវាង​ចិននិង​មីយ៉ាន់ម៉ា​ដែល​កាន់តែ​ជិតស្និទ្ធ បន្តចារ​ទំព័រថ្មី​នៃមិត្តភាព​ជាភាតរភាព​ជាង​ពាន់ឆ្នាំ​រវាង​ចិននិង​មីយ៉ាន់ម៉ា ។

    ក្នុងអត្ថបទ លោកស៊ីជីនភីង​បាន​លើកឡើង​គំនិតផ្តួចផ្តើម ៤ ចំណុច​ស្តីពី​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​មីយ៉ាន់ម៉ា​ក្នុង​យុគសម័យថ្មី ៖

    ទី ១ ត្រូវតែ​បង្កើន​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ គូរផែនការថ្មី​នៃទំនាក់ទំនង​ទ្វេភាគី ។ ទី ២ ត្រូវតែ​ធ្វើឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​កាន់តែ​ស៊ីជម្រៅ បញ្ចូល​កម្លាំងចលករ​ថ្មី​នៃកិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក ។ ទី ៣ ត្រូវតែ​បង្កើន​ការផ្លាស់ប្តូរ​និង​ការរៀនសូត្រ​ពីគ្នា បន្ថែម​ខ្លឹមសារថ្មី​ក្នុង​មិត្តភាព​ជាភាតរភាព ។ ទី ៤ ត្រូវតែ​បង្កើន​ការសម្របសម្រួលគ្នា បង្កើតស្ថានការណ៍ថ្មី​តំបន់​ដែល​សន្តិភាព​និង​ស្ថិរភាព ។

    ឆ្នាំនេះ​គឺជា​ខួប ៧០ ឆ្នាំ​នៃការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​ចិននិង​មីយ៉ាន់ម៉ា ។ ជឿថា​ទន្ទឹមនឹង​កិច្ចសហប្រតិបត្តិការ​គ្រប់វិស័យ​កាន់តែ​ស៊ីជម្រៅ ទំនាក់ទំនង​រវាង​ចិននិង​មីយ៉ាន់ម៉ា​ក្នុង​យុគសម័យថ្មី​មុខជានឹង​ផ្តល់ផលប្រយោជន៍​កាន់តែច្រើន​ដល់ប្រជាជន​ប្រទេស​ទាំងពីរ និងបញ្ចូល​កម្លាំងចលករថ្មី​សម្រាប់​ការអភិវឌ្ឍ​និង​បង្កើត​សហគមន៍​រួមវាសនា​មនុស្សជាតិ​ដោយសន្តិភាព​នៃតំបន់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស