魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់សម្តែងការស្វាគមន៍ចំពោះរាល់វិធានការលក្ខណៈស្ថាបនាទាំងឡាយដើម្បីជួយរក្សាកិច្ចព្រមព្រៀងស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

2020-01-15 11:37:45 cri

    លោក​ Sayyed ​Abbas ​Al ​Mousavi ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ថែ្លង​កាលពី​ថ្ងៃទី ​១៤ ​ខែមករា ​ថា ​អ៊ីរ៉ង់​ស្វាគមន៍​រាល់​វិធានការ​លក្ខណៈស្ថាបនា​ទាំងឡាយ​ក្នុង​គោល​បំណង​រក្សា​ទុក​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​គ្រប់ជ្រុងជ្រោយ។​

    លោក​ Sayyed ​Abbas ​Al ​Mousavi ​បាន​ថែ្លង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នា​ថ្ងៃដដែល​ថា ​ប្រទេសអ៊ីរ៉ង់​ទទួលយក​បាន​នូវ​រាល់វិធានការ​ប្រកប​ដោយ​សុច្ឆន្ទៈ​និង​លក្ខណៈ​ស្ថាបនា​ទាំងឡាយ​ដើម្បី​ជួយ​សង្រ្គោះ​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​នុយ​គ្លេ​អ៊ែរ​អ៊ីរ៉ង់។​ព្រមពេល​ជាមួយ​គ្នា​នេះ ​លោក​ក៏បាន​ថែ្លង​ផងដែរ​ថា ​ប្រសិនបើ​ភាគី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​រួម​មាន ​អង់គ្លេស ​បារាំង​និង​អាល្លឺម៉ង់ ​រំលោភ​លើ​កិច្ចសន្យា​ឬ​ចាត់​វិធានការ​ដែល​គ្មាន​លក្ខណៈ​ស្ថាបនា ​នោះ ​អ៊ីរ៉ង់​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់។​

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ​អាល្លឺម៉ង់​និង​អង់គ្លេស​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​ទីក្រុងប៉ារីស​កាលពី​ថ្ងៃទី ​១៤​ ខែមករា​ដោយ​អំពាវនាវ​ដល់​អ៊ីរ៉ង់​ឱ្យ​គោរពតាម​កិច្ចសន្យា​ដែល​បាន​ធ្វើ​នៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​នុយ​គ្លេ​អ៊ែរ​អ៊ីរ៉ង់។​សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា ​ការ​ធានា​រក្សា​នូវ​ប្រព័ន្ធ​មិន​រីកសាយ​ភាយ​អាវុធ​នុយគ្លេអ៊ែរ​និង​ធានាថា ​អ៊ីរ៉ង់​គ្មាន​អាវុធ​នុយ​គ្លេ​អ៊ែរ​ជារៀងរហូត ​គឺ​សម​ស្រប​នឹង​"ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃ​សន្តិសុខ​រួម"​សម្រាប់​បារាំង ​អាល្លឺម៉ង់​និង​អង់គ្លេស​ព្រមទាំង​បណ្តាប្រទេស​ជា​ដៃគូ​នៅ​អឺរ៉ុប​ដទៃទៀត៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស