徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីអង់គ្លេសបដិសេធសំណើរបស់Scotlandអំពីការបោះឆ្នោតប្រជាមតិជាលើកទី ២ ដើម្បីប្រកាសឯករាជ្យ

2020-01-15 15:32:08 cri

    កាលពី​ថ្ងៃទី ១៤ ខែមករា លោក​Boris Johnson នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​បដិសេធ​យ៉ាងជាក់ច្បាស់​នូវសំណើ​របស់ Scotland សម្រាប់​ការធ្វើ​បោះឆ្នោត​ប្រជាមតិ​ឯករាជ្យ​ជាលើកទី ២ ក្នុងឆ្នាំនេះ ដោយបាន​ថ្លែងថា ការ​ធ្វើ​បោះឆ្នោត​ប្រជាមតិ​លើកទី ២ នឹង​ធ្វើឱ្យ​Scotland ធ្លាក់ក្នុង​ភាពជាប់គាំង​នយោបាយ​ម្តងទៀត ។

    នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារ​ព័ត៌មាន លោក​Boris Johnson ថ្លែងថា Scotland​ធ្លាប់​បានធ្វើ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​ប្រកាស​ឯករាជ្យ​នាឆ្នាំ ២០១៤ ប៉ុន្តែ​លោកស្រី​Nicola Sturgeon រដ្ឋមន្ត្រី​ទី ‌១ នៃរដ្ឋបាល​Scotland ធ្លាប់សន្យាថា ការធ្វើ​បោះឆ្នោត​ប្រជាមតិដើម្បី​ប្រកាស​ឯករាជ្យ​អាច​ធ្វើបាន​តែមួយលើក​ក្នុង​មួយជំនាន់​ប៉ុណ្ណោះ ។

    បន្ទាប់មក លោកស្រី​Nicola Sturgeon បានឆ្លើយតប​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា Scotland គួរតែ​មានសិទ្ធិ​ជ្រើសរើសថា​តើត្រូវ​ឯករាជ្យ​ឬអត់ ។ រដ្ឋបាល Scotland នឹង​ធ្វើសកម្មភាព​ជំហានបន្ទាប់​នៅមុន​ចុងខែនេះ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស