马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងអេកូ-បរិស្ថានចិន៖ធានាឱ្យសម្រេចបាននូវគោលដៅជាដំណាក់កាលស្តីពីបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថានក្នុងឆ្នាំ២០២០

2020-01-14 15:51:07 cri

សន្និសីទ​ការងារ​ការពារ​អេកូ-បរិស្ថាន​ជាតិ​ឆ្នាំ​២០២០បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១២ដល់​ថ្ងៃ​ទី​១៣ខែ​មករា។លោកLiGanjieរដ្ឋមន្រ្តី​ក្រសួង​អេកូ-បរិស្ថាន​ចិន​បាន​ចង្អុល​បង្ហាញ​ក្នុង​សន្និសីទ​ថា ​ត្រូវ​ធានា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​ដំណាក់​កាល​ស្តីពី​បង្ការ​និង​គ្រប់គ្រង​ការ​បំពុល​បរិស្ថាន​ក្នុង​ឆ្នាំ២០២០។

លោកLiGanjieបាន​គូស​បញ្ជាក់​ថា ​ឆ្នាំ២០២០ជា​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ច​កសាង​សង្គម​ធូធារ​បង្គួរ​ដោយ​គ្រប់ជ្រុង​ជ្រោយ​និង​”ផែនការ​អភិវឌ្ឍន៍​៥ឆ្នាំទី១៣” ​ហើយ​ក៏​ជា​ឆ្នាំ​សម្រេច​លទ្ធផល​ចុងក្រោយ​នៃ​ការ​​បង្ការ​និង​គ្រប់គ្រង​ការ​បំពុល​បរិស្ថាន ​និង​ឆ្នាំ​​មូលដ្ឋានគ្រឹះ​សម្រាប់​”ផែនការ​អភិវឌ្ឍន៍​៥ឆ្នាំទី១៤” ដំណើរការ​ប្រកប​ដោយ​ភាព​រលូន​ផងដែរ។

សន្និសីទនេះ​បាន​ចាត់ចែង​ការងារ​សំខាន់​ៗ​ឆ្នាំ២០២០ ​ហើយ​លោកLiGanjieបាន​ថ្លែងថា ​ក្នុង​ឆ្នាំ​២០២០ត្រូវតែ​បន្តអនុវត្ត​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​​ប្រកប​ដោយ​គុណភាព​ខ្ពស់​តាម​រយៈ​ការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​អេកូ-បរិស្ថាន ​ឈ្នះ​ក្នុង​ការ​តស៊ូប្រយុទ្ធ​ដើម្បី​ការពារ​ផ្ទៃ​មេឃ​ពណ៌​ខៀវ ​និង​ផ្តោត​សំខាន់​ទៅ​លើ​ការការពារទឹក​ស្អាត។ព្រម​ពេល​ជា​មួយ​គ្នា​បន្ត​អនុវត្ត​ការ​ងារ​ស្តីពី​ការ​ការពារ​ការ​បំពុល​ដី​និង​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​ផែនការ​សកម្មភាព​បង្ការ​និង​គ្រប់គ្រង​ការ​បំពុល​ដី។

អ្នកបកប្រែ:马小青
ប្លុកពិសេស