李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឱនភាពហិរញ្ញវត្ថុអាមេរិកប្រចាំឆ្នាំ២០១៩មានជាង‌ ១ ទ្រីលានដុល្លារអាមេរិក

2020-01-14 15:54:30 cri

       ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាស​ទិន្នន័យ​កាលពី​ថ្ងៃទី​ ១៣ ខែ​មករា​តាម​ម៉ោង​ក្នុងតំបន់​​ថា​ ឱនភាព​ហិរញ្ញវត្ថុ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៩មាន​ជាង​ ១ ទ្រីលាន​ដុល្លារអាមេរិក​ ។ តួលេខនេះ​ជា​តួលេខ​ខ្ពស់​បំផុត​បន្ទាប់​ពី​ឆ្នាំ​២០១២កន្លងទៅនេះ ។

       ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​វិភាគ​ថា​ មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឱនភាព​ហិរញ្ញវត្ថុ​អាមេរិក​កើនឡើង​យ៉ាង​ខ្លាំងនេះ​​ គឺ​ដោយ​សារ​រដ្ឋាភិបាល​លោកត្រាំ​បាន​ដាក់ចេញ​គោលនយោបាយ​កាត់បន្ថយ​ពន្ធ​ដារ​ព្រមទាំង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​បាន​កើនឡើង​ជា​បន្តបន្ទាប់​ ។​ សូម​បញ្ជាក់​ថា​ ឱនភាព​ហិរញ្ញវត្ថុ​អាមេរិក​​​ឆ្នាំសារពើពន្ធ​២០១៧មុនពេល​លោក​ត្រាំ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ មាន​ ៦ សែន​ ៦ម៉ឺន​ ៥ពាន់​លាន​ដុល្លារអាមេរិក​ ។ តួលេខនេះ​បាន​កើនឡើង​​ដល់​ ៩ សែន​ ៨ម៉ឺន​ ៤ ពាន់​ ៤រយ​លានដុល្លារអាមេរិក​នៅ​​​​ឆ្នាំសារពើពន្ធ២០១៩ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស