魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក

2019-12-07 15:57:53 cri

១  ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បើកធ្វើ​កិច្ចប្រជុំ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ការងារ​សេដ្ឋកិច្ច​នៅឆ្នាំ ​២០២០ ​និង​ចាត់ចែង​ការងារ​និង​កសាង​បក្ស​និង​រដ្ឋាភិបាល​ស្អាតស្អំ​ព្រមទាំង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។​

២  កិច្ចសន្ទនា​ផែ្នក​នយោបាយ​ជាន់ខ្ពស់​រវាង​ចិន​និង​ជប៉ុន​ប្រារព្ធឡើង​នៅ​ក្រុងប៉េកាំង។​

៣  វេទិកា​កំពូល​ស្តីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ "5G+4K/​8K+AI​"​ធ្វើឡើង​នៅ​ក្រុង​សៀងហៃ​។​

៤  ប្រធាន​ការិយាល័យ​ទំនាក់ទំនង​នៃ​រដ្ឋាភិបាលមជ្ឈិម​ចិន​ប្រចាំ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ថែ្លងថា ​ម៉ាកាវ​នឹង​ធ្វើសមាហរណកម្ម​យ៉ាង​សកម្ម​ទៅក្នុង​ស្ថានភាព​អភិវឌ្ឍន៍​ជាតិ​ទាំង​មូល ​ហើយ​នឹង​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​និង​ធំធេង។​

៥  ឥស្សរជន​មកពី​បណ្តាប្រទេស​ជាច្រើន​ថែ្លង​អំពី​សភាអាមេរិក​ដែល​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ហុងកុង​ថា ​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​ចិន​ដើម្បី​ទប់ស្កាត់​ការ​រីក​ចម្រើន​របស់​ប្រទេសចិន។​

៦  ទីក្រុង​ក្វាងចូវ​ប្រទេសចិន​និង​ខេត្ត​សៀមរាប​ប្រទេសកម្ពុជា​បាន​ក្លាយជា​ទីក្រុង​បញ្ជាទិញនៃ​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស