魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាផែ្នកនយោបាយជាន់ខ្ពស់រវាងចិននិងជប៉ុនប្រារព្ធឡើងនៅក្រុងប៉េកាំង

2019-12-07 15:28:37 cri

    កាលពី​ថៃ្ងទី​ ៦​ ខែធ្នូ​ នៅ​ក្រុងប៉េកាំង ​លោក ​Yang ​Jiechi ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និងជា​ប្រធាន​ការិយាល័យ​នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយ​និស្ត​ចិន​បាន​ធ្វើជា​សហអធិបតី​នៃ​កិច្ចសន្ទនា​ផែ្នក​នយោបាយ​ជាន់ខ្ពស់​លើកទី​ ៧ ​រវាង​ចិន​និង​ជប៉ុន​ជាមួយ​លោក ​Shigeru ​Kitamura ​ប្រធាន​នាយកដ្ឋាន​ការពារ​សន្តិសុខជាតិ​ជប៉ុន​។​

    លោក ​Yang ​Jiechi ​បាន​ថែ្លងថា ​នៅក្នុង​ខែមិថុនា ​ឆ្នាំនេះ ​លោកប្រធានរដ្ឋ​ចិន ​ស៊ីជីន​ភីង ​និង​លោកនាយករដ្ឋមន្រ្តី​ជប៉ុន ​អាបេ ​បាន​ឈានដល់​គំនិត​ឯកភាពគ្នា​ដ៏​សំខាន់​មួយ​ក្នុងការ​កសាង​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ដែល​ឆ្លើយតប​នឹង​សេចក្តីតម្រូវការ​នៃ​យុគសម័យថ្មី។​ការ​ផ្លាស់ប្តូរ​ដ៏​ធំធេង​នៅ​លើ​ពិភពលោក ​កាលានុវត្តន៍ភាព​ថ្មី​នៅ​តំបន់​អាស៊ី​និង​យុគសម័យ​ថ្មី​រវាង​ប្រទេស​ចិន​និង​ជប៉ុន​បាន​ផ្តល់​នូវ​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍទំនាក់​ទំនង​រវាង​ចិន​ជប៉ុន​រយៈ​ពេល​វែង។​ភាគីទាំងពីរ​គួរតែ​ពង្រឹង​ជំនឿទុកចិត្តគ្នា​ទៅវិញ​ទៅ​មក​ផែ្នក​នយោបាយ ​ពង្រឹង​និង​ពង្រីក​និង​កិច្ចសហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​ក្នុង​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ព្រមទាំង​គ្រប់គ្រង​និង​ដោះស្រាយ​ឱ្យបាន​សមរម្យ​នូវ​ការវិវាទ​និង​ការ​ខ្វែងគំនិត​គ្នា​។​ភាគីទាំងពី​គួរតែ​ប្រកាន់ខ្ជាប់​នូវ​ពហុភាគីនិយម ​ក៏ដូចជា​ពួតដៃគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមជាសកល​ព្រមទាំង​រួមគ្នា​ការពារ​ប្រព័ន្ធ​អន្ដរជាតិ​ដែល​យក​អង្គការសហប្រជាជាតិ​ជាស្នូល​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដោយ​ផ្អែកលើ​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​មូលដ្ឋាន។​ភាគីទាំងពីរ​គួរតែ​រួមគ្នា​លើកកម្ពស់​ដំណើរការ​នៃ​ការធ្វើ​សមាហរណកម្ម​ផែ្នក​សេដ្ឋកិច្ច​ក្នុងតំបន់​និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​វិបុលភាព​និង​វឌ្ឍនភាព​នៃ​តំបន់​អាស៊ី។​

    ភាគីទាំងពីរ​បាន​ឯកភាពគ្នាថា ​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​នាពេល​បច្ចុប្បន្ននេះ​បានរក្សា​និន្នាការ​នៃ​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង។​ភាគីទាំងពីរ​នឹង​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​រក្សា​នូវ​របៀបវារៈ​នយោបាយ​និង​ការទូត​ដ៏​សំខាន់​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ដំណើរការ​ទៅ​ដោយ​រលូន​នៅ​ឆ្នាំក្រោយ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស