邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទប់ពិសោធន៍ជាតិចិនផ្នែកវីឌេអូនិងសំឡេងកម្រិត UHD ដំបូងបង្អស់បានចាប់ផ្តើមសាងសង់នៅទីក្រុងសៀងហៃ

2019-12-07 17:32:53 cri

图片默认标题_fororder_24fac172ea3a4b84836a57c0e37d8203

      កាលពី​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ ​​​បន្ទប់​ពិសោធន៍​​​សំខាន់​​ជាតិ​​ចិន​​ផ្នែក​វីឌេអូ​និង​សំឡេង​​កម្រិត​​ ​UHD ​(ultra-high-definition)​ ដំបូង​បង្អស់​ បាន​ចាប់ផ្តើម​​សាងសង់​​នៅ​ទីក្រុង​សៀងហៃ​។

      លោក Shen Haixiong ​អនុរដ្ឋមន្ត្រី​ក្រសួង​​ឃោសនាការ​នៃ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​និង​ជា​អគ្គនាយក​​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​បាន​ថ្លែងថា  ​នេះ​ជា​​វិធី​សំខាន់​មួយ​សម្រាប់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ក្នុង​ការជំរុញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ “5G+4K/8K+AI ”​ ​ក្នុងបំណង​ក្លាយ​ជា​ប្រព័ន្ធ​​​សារព័ត៌មាន​​ដ៏​​សំខាន់​បែប​ថ្មី​ឈានមុខ​លើ​ឆាក​អន្តរជាតិ​។

      សូមបញ្ជាក់ថា ​បន្ទប់​ពិសោធន៍​​មួយ​នេះ​នឹង​​ពឹងផ្អែក​លើ​​បរិកាល​ល្អប្រសើរ​​នៃ​ការ​​ច្នៃប្រឌិត​ថ្មី​ផ្នែក​​បច្ចេកវិទ្យា​របស់​ទីក្រុង​សៀងហៃ  ​ក៏ដូចជា​​ធនធាន​​ស្រាវជ្រាវ​បចេ្ចកវិទ្យា​​លំដាប់​ឈានមុខ​​នៃ​សៀងហៃ ​ក៏​ដូចជា​ការ​ប្រើប្រាស់​យ៉ាង​ពេញលេញ​នូវ​លទ្ធផល​នៃ​បដិវត្ត​ប្រព័ន្ធ​សារព័ត៌មាន​ ​ទូរគមនាគមន៍​​និង​​បច្ចេកវិទ្យា​​ព័ត៌មាន​ ​ដើម្បី​បង្កើត​មូលដ្ឋាន​​គំរូ​ផ្នែក​​ស្រាវជ្រាវ​និង​អនុវត្ត​​បច្ចេកវិទ្យា​លាយ​បញ្ចូល​គ្នា​រវាង​វីឌេអូ​និង​សំឡេង។

      បន្ទប់​ពិសោធន៍​មួយ​នេះ​​នឹង​សាងសង់​ឡើង​​ដោយ​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិម​ចិន ​ហើយ​នឹង​ផ្តោត​សំខាន់​លើ​​បច្ចេកវិទ្យា​កម្រិត​ UHD​​ ​សម្រាប់​វីឌេអូ​និង​សំឡេង , ​ការពិតនិម្មិត(VR) ​និង​បច្ចេកវិទ្យា​បញ្ញា​​សិប្បនិម្មិត​(AI) ​។

      បន្ទប់​ពិសោធន៍​មួយ​នេះ​​នឹង​ធ្វើ​ការស្រាវជ្រាវ​មូលដ្ឋាន ​និង​ការអនុវត្ត​ជាក់ស្តែង​​ជុំវិញ​បច្ចេកវិទ្យា​សំខាន់​ៗ​​នៃ​ប្រព័ន្ធ​ផលិត​កម្ម​និង​ផ្សព្វផ្សាយ ​​, ការផ្សាយ​ជា​វីឌេអូ​និង​សំឡេង​​ ​និង​សន្តិសុខ​នៃ​វីឌេអូ​និង​សំឡេង​ជាដើម​។

      បន្ទប់​ពិសោធន៍​មួយ​នេះ​នឹង​រួមសហប្រតិបត្តិការ​ជាមួយ​​សកលវិទ្យាល័យ​ ​Shanghai Jiao Tong University​ ​ដើម្បី​​បង្កើត​​វេទិកា​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​បែប​ច្នៃប្រឌិត​ថ្មី​អន្តរជាតិ​ដែល​មានលំដាប់​ឈាន​មុខ​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស