徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកធ្វើសន្និសីទក្រោមអធិបតីភាពលោកស៊ីជីនភីង

2019-12-07 16:13:12 cri

    កាលពី​ថ្ងៃទី ៦ ខែធ្នូ ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានបើកធ្វើ​សន្និសីទ ដើម្បី​វិភាគ​និង​ស្រាវជ្រាវ​ការងារ​សេដ្ឋកិច្ច​ឆ្នាំ ២០២០ ព្រមទាំង​ស្រាវជ្រាវ​និង​ចាត់ចែង​ការងារ​កសាង​បក្ស​និង​រដ្ឋាភិបាល​ស្អាតស្អំ​នៃបក្ស​និង​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​ឆ្នាំ ២០២០ ។ លោកស៊ីជីនភីង អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានធ្វើជា​អធិបតី​នៃសន្និសីទ​លើកនេះ ។

    អង្គសន្និសីទ​បាន​យល់ឃើញថា ចាប់តាំងពី​ដើម​ឆ្នាំនេះ​មក ប្រឈមមុខនឹង​សភាពការណ៍​ស្មុគស្មាញ​នៃការ​កើនឡើងនូវ​ហានិភ័យ​និង​ការប្រកួតប្រជែង​ទាំងក្នុង​និង​ក្រៅប្រទេស បក្ស​និងរដ្ឋចិន​ទាំងមូល​បានអនុវត្តតាម​សេចក្តីសម្រេចចិត្ត​និង​ការចាត់ចែង​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស រក្សា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ប្រកបដោយ​ភាពរឹងមាំ​និងស្ថិរភាព​ជាបន្តបន្ទាប់ ការច្នៃប្រឌិតថ្មី​ខាងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ទទួលបាន​ការវាយទម្លុះថ្មី ធ្វើឱ្យ​ប្រជាជន​ទទួលបាននូវ​អារម្មណ៍​ទទួលបាន សុភមង្គល​និង​សុវត្ថិភាព​កាន់តែច្រើន ។

    អង្គសន្និសីទ​បានចង្អុលបង្ហាញ​ថា ឆ្នាំ ២០២០ គឺជាឆ្នាំ​ដែលសង្គម​មានភាពធូរធារ​ដោយគ្រប់​ជ្រុងជ្រោយ​ត្រូវ​បង្កើតឡើង​និងជា​ឆ្នាំបញ្ចប់​ផែនការ ៥ ឆ្នាំ ទី ១៣ យើងនឹង​សម្រេចបាន​គោលដៅ​តស៊ូ​សតវត្សរ៍​ទី ១ ។ ការធ្វើ​ឱ្យបាន​ល្អនូវ​ការងារ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំក្រោយ ត្រូវតែ​ប្រកាន់ខ្ជាប់​ការស្វែងរក​ការអភិវឌ្ឍ​ក្នុងភាពនឹងនរ ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់ ពន្លឿន​ការកសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទំនើបភាវូបនីយកម្ម និងរក្សា​ដំណើរការ​នៃសេដ្ឋកិច្ច​ក្នុងចន្លោះ​សមហេតុផល ។

    សន្និសីទ​បានគូសបញ្ជាក់ថា នាពេល​បច្ចុប្បន្ន​និង​អនាគត និន្នាការ​មូលដ្ឋាន​នៃសេដ្ឋកិច្ចចិន​ដែល​ស្វែងរក​ភាពល្អប្រសើរ​ប្រកបដោយ​ស្ថិរភាព​រយៈពេល​យូរអង្វែង​មិនផ្លាស់ប្តូរ​នោះទេ ។ ឆ្នាំ ២០២០ ត្រូវតែ​ធានា​សម្រេច​ឱ្យបាននូវ​គោលដៅ​នៃការកាត់បន្ថយ​ភាពក្រីក្រ គោលដៅ​ជាដំណាក់កាល​ក្នុងការ​បង្ការ​និង​គ្រប់គ្រង​ការបំពុល និងធានាថា​មិនមាន​ហានិភ័យ​ហិរញ្ញវត្ថុ​ជាប្រព័ន្ធ​កើតឡើង ។ បង្កើន​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ ជំរុញ​បង្កើត​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងតំបន់​ដែល​ប្រកបដោយ​ភាពប៉ះប៉ូវគ្នា​និង​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ លើកកម្ពស់​កម្លាំង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ក៏ដូចជា​សមត្ថភាព​ច្នៃប្រឌិតថ្មី កសាង​ប្រព័ន្ធថ្មី​នៃសេដ្ឋកិច្ច​បែប​បើកទូលាយ​ក្នុងកម្រិត​កាន់តែ​ខ្ពស់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស