邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខ្សែភាពយន្តឯកសារជាភាសាអង់គ្លេសស្តីពីការប្រឆាំងភេរវកម្មនៅតំបន់ Xinjiang របស់ប្រទេសចិនត្រូវបានចាក់ផ្សាយជាសាធារណៈ

2019-12-07 15:51:08 cri

图片默认标题_fororder_37be-ikhvemy4304887

      កាលពី​យប់​ថ្ងៃទី ៥ ​ខែធ្នូ ​ខ្សែ​ភាពយន្ត​​ឯកសារ​ជា​ភាសា​អង់គ្លេស​ក្រោម​ចំណងជើងថា​ «Xinjiang របស់ប្រទេសចិន ​រណសិ្ស​​ជួរ​មុខ​នៃ​ការប្រឆាំង​ភេរវកម្ម»​​​​ ​ត្រូវបាន​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​និង​​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​​។ ​ខ្សែភាពយន្ត​មួយ​នេះ​មាន​រយៈពេល​ជាង ៥០ ​នាទី ​​ចែកចេញ​ជា​ ៤ ​ផ្នែក ​ដោយ​បាន​បង្ហាញ​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ ​ភាពឈឺចាប់​ក្នុង​តំបន់ ​Xinjiang ​ដែល​បណ្តាល​មកពី​​អំពើ​ភេរវកម្ម​​ហិង្សា​ ​និង​ភាពជ្រុលនិយម​ខាង​សាសនា​ ​ក៏ដូចជា​បាន​រៀបរាប់​នូវ​​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​និង​ការគ្រប់គ្រង​ Xinjiang ​​របស់​ប្រទេស​ចិន។

      ខ្សែភាពយន្ត​ឯកសារ​មួយនេះ​ក៏​បាន​​បង្ហាញ​នូវ​រូបភាព​ដែល​ពួក​ភេរវករ​​ចូលរួម​​ហ្វឹកហាត់​នៅក្រៅដែន​ ​និង​ខ្សែ​អាត់​សំឡេង​​​របស់​​មេខ្លោង​ក្រៅដែន​បញ្ជា​ឱ្យ​​ប្រព្រឹត្ត​អំពើ​ហិង្សា​និង​ភេរវកម្ម​ក្នុង​ប្រទេស​ចិន​ផងដែរ​។

     ការ​អត្ថាធិប្បាយ​នៃ​ខ្សែ​ភាពយន្ត​នេះ​បាន​បញ្ជាក់​ថា  ​រូបភាព​ដ៏​គួរឱ្យ​ភ័យ​ញ័រ​រន្ធត់​​ ​និង​ឧក្រិដ្ឋកម្ម​ហិង្សា​ដែល​​មិន​គួរ​ឱ្យ​​ជឿ​​ទាំងនេះ​​បាន​បង្ហាញ​​នូវ​​ភាពតានតឹង​នៃ​សភាពការណ៍​​សន្តិសុខ​ក្នុង​តំបន់​ព្រំដែន​ភាគ​ខាង​លិច​របស់​ប្រទេស​ចិន​។ ​ពេល​​វាយ​តម្លៃ​លើ​ព្រឹត្តិការណ៍​ "ថ្ងៃទី ៥ ​ខែកក្កដា" ដែលើ​កើត​នៅ​ប្រទេស​ចិន   ​សារព័ត៌មាន​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ប្រើប្រាស់​ពាក្យវិភាគ​ខុសគ្នា​​រវាង​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​អាមេរិក​នា​ “ថ្ងៃទី ១១ ​ខែកញ្ញា” ​ការនេះគឺជា​ស្តង់ដារពីរ។

      អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ថ្លែង​ថា ​ខ្សែភាពយន្ត​ឯកសារ​មួយ​នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ថា​ប្រទេសចិន​បាន​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ពី​ភេរវកម្ម​​យ៉ាង​​ធ្ងន់ធ្ងរ​៕​​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស