邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«បានកែកំហុសវិលមកកាន់ផ្លូវត្រឹមត្រូវវិញ តើត្រឹមត្រូវដែរឬទេ?»

2019-12-07 18:08:51 cri

      ​​នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ​ប៉ុស្តិ​ទូរទស្សន៍ ​CGTN ​បាន​ផ្សាយ​នូវ​ឃ្លីប​វីឌេអូ​មួយ​ក្រោម​ចំណងជើងថា​«បាន​កែកំហុស​​វិល​មកកាន់​ផ្លូវ​ត្រឹមត្រូវ​វិញ​​ ​តើ​ត្រឹមត្រូវ​ដែរ​ឬទេ?​»​

      ពិធីការនី​បាន​​​សួរ​សំណួរ​​ថា​៖ ​ចំពោះ​អ្នកល្មើស​ច្បាប់​កម្រិត​ស្រាល​  ​បើពួកគេ​​មានបំណង​ចង់​កែកំហុស​ដោយចិត្តស្មោះ ​ក្រៅ​តែ​ពី​ការ​​ផ្តល់​​ឱកាស​​ឱ្យ​​ទទួល​បាន​នូវ​​​​វគ្គ​បណ្តុះ​បណ្តាល​និង​​អប់រំ​ដើម្បី​​​ឱ្យ​ចេញ​​ផុត​ពី​ភាព​ជ្រុលនិយម​ ​តើ​​មាន​​បធ្យោបាយ​ណា​ល្អ​ជាងនេះ​​​ដែរ​ឬ​ទេ ?​  ​បើសិន​​ពួកគេ​​មាន​ឆន្ទៈ​​រៀន​នូវ​​ជំនាញវិជ្ជាជីវៈ​​​ថ្មី​ ​ដើម្បី​អាច​​ត្រឡប់​​មក​កាន់​​ជីវភាព​បែប​សាមញ្ញ​វិញ​​ ​ ​តើ​មាន​មធ្យោបាយ​ផ្សេង​ដែរ​ឬ​ទេ ?

 

-- ​នេះហើយ​ជា​ការងារ​ដែល​ចិន​បាន​អនុវត្ត​ក្នុង​​ភូមិភាគ  ស៊ីនជាំង (​Xinjiang​) ​ ក្នុង​រយៈពេល ៣ ​ឆ្នាំ​កន្លង​មកនេះ​។ ​ក៏ប៉ុន្តែ ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ ​ដោយបាន​​​ចោទ​ប្រកាន់​មូល​បង្កាច់​​លើ​​នយោបាយ​អំពី​ជនជាតិ​Uygur ​របស់​ចិន​​បាន​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​និង​សាសនា​របស់​ជនជាតិ Uygur ​​ព្រមទាំង​មិន​អើពើ​នឹង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​របស់​ចិន​ទៅវិញ  ។ ​នេះ​ស្មើ​នឹងថា  ​​ជន​ដែល​​ល្មើស​ច្បាប់​កម្រិត​ស្រាល​នៅ​អាមេរិក​​​ត្រូវ​ធ្វើ​បង្ក​ឱ្យ​​បម្រើ​សេវា​ក្នុង​មូលដ្ឋាន​គឺ​​ជាទង្វើ​ខុស​។

 

ចាប់តាំង​ពីឆ្នាំ ១៩៩០ ដល់​ដំណាច់​ឆ្នាំ ២០១៦ ភូមិភាគស៊ីនជាំង​បានទទួលរងនូវ​ការវាយប្រហារ​ពីអំពើភេរវកកម្ម​ចំនួន​រាប់ពាន់​ករណី ក្នុងនោះ មាន​ការបំផ្ទុះ ការសម្លាប់​និង​ការដុតបំផ្លាញ ។ ប្រជាជន​ស្លូតត្រង់​ជាច្រើន​ត្រូវបាន​សម្លាប់ រួមទាំង​ប៉ូលិស​រាប់រយ​នាក់ ។ ការវាយប្រហារ​ដែល​បង្កការ​ភ្ញាក់ផ្អើល​បំផុត​បានកើតឡើង​នាថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២០០៩ នៅក្រុង​អ៊ូលូមូឈី ទីរួមខេត្តនៃ​ភូមិភាគ​ស៊ីនជាំង ។ ក្នុងករណីនេះ មានមនុស្ស ១៩៧ នាក់បានស្លាប់​និង​ជាង ១៧០០ នាក់​រងរបួស ។

 

      ឧក្រិដ្ឋជន​សំខាន់ៗ​ច្បាស់​ជា​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​ជា​ដាច់ខាត​ ។ ចំណែក​ឯអ្នក​ទោស​ផ្សេង​ទៀត​ដែល​ត្រូវ​គេ​ញុះញង់​និង​គំរាមកំហែង​ ហើយ​មិនបាន​ប្រព្រឹត្តបទ​ល្មើស​ធ្ងន់ធ្ងរនិង​មិនបាន​បំផ្លាញ​ដល់​ជិវិត​រស់នៅ​របស់អ្នក​ដទៃ​​ ។ តើ​ពួកគេ​គួរតែ​ធ្វើ​យ៉ាង​ដូច​ម្តេចដើម្បីអាច​​រួម​រស់នៅក្នុងសង្គម​ឡើង​វិញ​ ? 

 

       ភូមិភាគ​Xinjiang បាន​ផ្តល់​ចម្លើយ​ល្អមួយ​​ គឺ​ផ្តល់​ការ​អប់រំនិង​ការ​បណ្តុះ​បណ្តាលជំនាញ​​វិជ្ជាជីវៈឱ្យ​ពួកគេ​ ។ ពួកគេ​អាច​រៀន​ចេះពី​ច្បាប់​ វិទ្យាសាស្ត្រ​ ភាសា និងជំនាញ​វិជ្ជាជីវៈជាច្រើន​ទៀត​ ដូច​ជា​ការ​កែ​ច្នៃ​​ម្ហូបអាហារ​ ធុរកិច្ច​អេឡិច​ត្រូនិច​និង​ការ​ជួសជួលរថយន្ត​ជាដើម​ ។

      

ជាលទ្ធផល មនុស្ស​ជាច្រើន​បានវិល​ត្រឡប់​ទៅកាន់​ជីវភាព​រស់នៅ​ជាប្រក្រតី​ឡើងវិញ ដោយ​អ្នកខ្លះ​រកបាន​ការងារធ្វើ ខ្លះបាន​ចាប់ផ្តើម​បង្កើត​អាជីវកម្ម គ្មាន​ករណី​ភេរវកម្ម​ណាមួយ​កើតឡើង​នោះទេ ហើយវិស័យ​ទេសចរណ៍​ក៏មាន​ការរីកចម្រើន​ឡើងវិញ​ដែរ ។ គិតត្រឹមតែ​ឆ្នាំ ២០១៨ ភូមិភាគស៊ីនជាំង​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​និងអន្តរជាតិ​ចំនួន ១៥០ លាននាក់ បានកើនឡើង ៤០ ភាគរយ​បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ ២០១៧ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មានចំនួន ២ លាន ៦ សែននាក់ ។

 

វាមិនត្រឹមតែជា​ការតស៊ូ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ប៉ុណ្ណោះទេ ថែមទាំង​ជា​ដំណើរ​ជួយ​ប្រជាជន​ក្នុងការ​ស្វែងរកឃើញ​ផ្លូវ​សម្រាប់​ជីវភាព​របស់ខ្លួន​ផងដែរ ។

 

ផែនការ​សកម្មភាព​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​និង​ភាពជ្រុលនិយម​ដែល​អង្គការ​សហប្រជាជាតិ​បានអនុម័ត​នាឆ្នាំ ២០១៦ បាន​ចង្អុលបង្ហាញថា ភាពក្រីក្រ ភាពគ្មាន​ការងារធ្វើ ការមួលបង្កាច់​និង​ការប្រើប្រាស់​ជំនឿសាសនា​ដោយ​ផ្តេសផ្តាស​ជាដើម​សុទ្ធតែជា​ដើមចម​នៃអំពើហិង្សា​និង​ភាពជ្រុលនិយម ។ឯកសារនេះ​បានលើកឡើង​ពី​វិធានការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ ដូចជា​ផ្តល់​ការ​អប់រំនិង​ឱកាស​សេដ្ឋកិច្ច​ព្រមទាំង​ការ​រៀបចំ​​ការ​បណ្តុះ​បណ្តាលជំនាញ​​វិជ្ជាជីវៈផងដែរ​។​ ឯ​ប្រទេស​​ចិន​គឺ​បាន​អនុវត្តយ៉ាង​ពេញលេញ​​តាម​វិធានការទាំង​នេះ​ ។

 

ប៉ុន្តែ រឿង​ដែល​គួរឱ្យ​អស់​សំណើច​នោះ​ គឺ​ បន្ទាប់ពី​ជីវភាព​របស់​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​រកភាពប្រក្រតី​ឡើង​វិញ​  លោកស្រី Nancy​ Pelosi ​ប្រធាន​សភាអាមេរិក​ព្រម​ទាំង​សមាជិក​សមាជិការ​​របស់​លោកស្រី​បាន​ខឹង​សម្បារ​ចំពោះ​ការនេះ​ ។ អាកប្បកិរិយារបស់​លោកស្រី​គឺ​ស្រដៀង​នឹង​អាកប្បកិរិយាចំពោះ​បញ្ហា​តំបន់​ហុងកុង​​ ។ តើ​ពួក​គេដឹងដែរ​ឬ​ទេ​ ថា​ជនរួមជាតិ​អាមេរិក​របស់​ពួកគេ​ជាច្រើន​កំពុង​ធ្វើរឿង​ដូចគ្នា​នៅក្នុង​សហគមន៍របស់ពួកគេ​ ? តើ​អាមេរិក​នឹងឆ្លើយ​តប​យ៉ាងដូចម្តេច​​បើសិន​ជា​ប្រទេស​ចិន​អនុម័តលើ​ច្បាប់​មួយ​ដើម្បី​ទិទៀន​​ទង្វើដូច​គ្នា​របស់​អាមេរិក   ​ដើម្បី​ជួយ​អ្នក​ទោស​កម្រិត​ស្រាល​ឱ្យ​កែ​កំហុស​របស់ខ្លួន​ដើម្បី​​អាចធ្វើ​សមាហរណកម្ម​នៅ​ក្នុង​សង្គម​​ឡើង​វិញ​ ។ ខ្ញុំ​ចង់សួរ​ថា​ ការ​ជួយ​អ្នក​ទោស​កែកំហុសរបស់​ខ្លួន​​ដើម្បី​ធ្វើ​ជា​មនុស្ស​ល្អ​ឡើងវិញ​មាន​កំហុសដែរឬ​​ ? ឬក៏គ្រាន់តែ​​ដោយ​សារ​ប្រទេស​ចិន​ជាអ្នក​ប្រព្រឹត្ត​តែ​ប៉ុណ្ណោះ​ ?

(ចប់)

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស