邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រយៈពេល ២០ ឆ្នាំបន្ទាប់ពីបានត្រឡប់មកមាតុប្រទេសវិញ វិសាលភាពនៃទំនាក់ទំនងជាមួយអន្តរជាតិនៃម៉ាកាវកាន់តែធំទូលាយនិងកាន់តែស៊ីជម្រៅ

2019-12-06 15:12:00 cri

      ឆ្នាំនេះ​ជា​គម្រប់​ខួប ២០ ​ឆ្នាំ​នៃ​ការត្រឡប់មក​មាតុប្រទេស​វិញ​នៃ​ម៉ាកាវ ។ ​លោក Chui Sai On ​​​ប្រធានរដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​​បាន​ឱ្យ​ដឹង​ថា  ​ដោយសារ​​​​​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ ​ម៉ាកាវ​​ទទួល​បាន​ការ​រីក​ចម្រើន​​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជាមួយអន្តរជាតិ​។

      រយៈពេល ២០  ឆ្នាំកន្លង​មកនេះ ​​ចំនួន​អង្គការ​អន្តរជាតិ​ដែល​​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​បាន​​ចូលរួម​បាន​កើនពី​ ៥១ ​ឡើងដល់ ១២០ ​ ​​ហើយ​វិសាលភាព​នៃ​ទំនាក់ទំនង​​ជាមួយអន្តរជាតិ​នៃ​ម៉ាកាវ​​​កាន់តែ​ធំទូលាយ​និង​កាន់តែ​ស៊ីជម្រៅ​។ ​សេដ្ឋកិច្ច​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​​បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង​  ​សន្ទស្សន៍​​សុភមង្គល​​​របស់​អ្នកស្នាក់​តំបន់​ម៉ាកាវ​​បាន​បន្ត​កើនឡើង ​ហើយ​កម្រិត​អន្តរជាតូបនីយកម្ម​នៃ​ម៉ាកាវ​ក៏​កាន់តែ​ខ្ពស់។

      លោក Le Yucheng ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ចិន​បាន​​ថ្លែងថា  ​ក្រសួង​ការបរទេស​នឹង​បន្ត​​អនុវត្ត​​តាម​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ឱ្យ​បាន​​គ្រប់ជ្រុងជ្រោយ​និង​ត្រឹមត្រូវ​​ ​ដើម្បី​ជួយ​ម៉ាកាវ​​ធ្វើការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​ដូចជា ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម ​ហិរញ្ញវត្ថុ ​ទេសចរណ៍ វប្បធម៌​ជាដើម​។​ ជាមួយគ្នានេះ​  ​គាំទ្រ​​ម៉ាកាវ​ចូលរួម​កសាង​ "ខ្សែក្រវាត់និងផ្លូវ" ​ក៏ដូចជា​តំបន់​មហា​ឈូង​សមុទ្រ​ក្វាងទុង-ហុងកុង-ម៉ាកាវ៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស