李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតអ្នកនយោបាយអន្តរជាតិជាច្រើនគាំទ្រគោលជំហររបស់ចិន និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សានិងទប់ស្កាត់ភាពចលាចលនៅតំបន់ហុងកុង

2019-12-06 16:01:36 cri

       ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នៅក្រុង​ប៉េកាំង​កាលពី​ពេល​ថ្មីៗនេះ​ ​អតីត​អ្នក​នយោបាយ​អន្តរជាតិ​ជាច្រើន​ដែល​បាន​អញ្ជើញទៅ​ចូលរួម​ “​​ វេទិកា​អន្តរជាតិ​Congduឆ្នាំ​២០១៩ បានសម្តែង​ការ​គាំទ្រ​ចំពោះ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ ដោយ​បាន​ថ្កោលទោស​ចំពោះ​ឧក្រិដ្ឋកម្ម​អំពើហិង្សា​នៅតំបន់​ហុងកុង​ និង​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើហិង្សា​និង​ទប់​ស្កាត់​ភាព​ចលាចលនៅ​តំបន់​ហុងកុង ។

       ក្នុងរយៈពេល​ជាង​ ៥ ខែ​កន្លងមកនេះ​ តំបន់​ហុងកុង​បាន​កើតមាន​​ឧក្រិដ្ឋកម្ម​អំពើហិង្សា​ជ្រុល​និយម​ជា​បន្ត​បន្ទាប់​ បាន​ប៉ះពាល់​និង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​និង​សិទ្ធិ​មូលដ្ឋាន​របស់​អ្នក​ក្រុង​ហុងកុង​ជាច្រើន​ ហើយ​ក៏​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ហុងកុង​ធ្លាក់​ចុះជាបន្តបន្ទាប់​ក្នុង​រយៈពេល​ ២ ត្រី​មាសកន្លងមក ។ ទង្វើ​អាក្រក់ទាំងនេះ​បាន​ធ្វើ​ឱ្យ​អតីត​អ្នក​នយោបាយ​អន្តរជាតិ​ជាច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។ គេទាំងឡាយ​បានឯកភាព​និង​គាំទ្រទាំងស្រុង​​ចំពោះការប្រកាន់ខ្ជាប់​នូវ​គោល​ការ​ណ៍ “​ ប្រទេ​ស​មួយ ប្រព័ន្ធ​គ្រប់​គ្រងពីរ​ “​របស់​ចិន​ និងការ​ប្តេជ្ញាចិត្ត​​របស់​ចិន​ក្នុង​ការ​​​ប្រឆាំង​កម្លាំងខាង​ក្រៅទាំង​ឡើយ​ណា​ដែល​ជ្រៀតជ្រែក​កិច្ច​ការតំបន់​ហុងកុង​ដែល​ជា​កិច្ច​ការ​​ផ្ទៃក្នុងរបស់​ចិន​ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស