李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កំណើននៃកម្លាំងជាតិចិន គឺជាកំណើននៃកម្លាំងរក្សាសន្តិភាព

2019-12-06 15:59:31 cri

      លោក​ស្រី ​Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​កាលពី​ថ្ងៃទី​ ៥ ខែ​ធ្នូ​ថា​ ឥទ្ធិពល​របស់​ចិន​បាន​កើន​ឡើង​ ប៉ុន្តែ​យើង​ខ្ញុំ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដោយ​សន្តិភាព​ ដូច្នេះ​ កំណើន​នៃ​កម្លាំងជាតិ​ចិន​ គឺ​ជា​កំណើន​នៃ​កម្លាំង​រក្សា​សន្តិភាព​ និង​ជា​កំណើន​នៃ​កម្លាំង​យុត្តិធម៌និង​សច្ចធម៌ ។

     តាម​ដំណឹង​បាន​ឱ្យ​ដឹង​ថា​ ទោះបី​ជា​អាមេរិក​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អឺរ៉ុប​ដើម្បី​ឱ្យពួកគេ​​ចាត់​ទុក​ប្រទេស​ចិន​ជា​ “ ការ​គំរាម​កំហែង “​ ក្តី​ ក៏ប៉ុន្តែ សន្និសីទ​កំពូល​នៃអង្គការ​ណាតូ​បាន​ចេញ​ « សេចក្តី​ប្រកាសក្រុង​​ឡុងដ៍ » កាលពីថ្ងៃទី​ ៤ ខែ​ធ្នូ​ ដោយ​មិន​បាន​ចាត់​ទុក​ប្រទេស​ចិន​ជា​ “ ការ​គំរាមកំហែង​ “​ នោះ​ទេ​ ។ មន្ត្រីការ​ទូត​នៃអង្គការ​ណាតូដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​​​ថា​ ប្រជាជន​អឺរ៉ុប​ភាគ​ច្រើនយល់​ឃើញ​​ថា​ នេះ​មិន​សមស្របនឹង​ផលប្រយោជន៍​ជាតិ​របស់​ខ្លួនទេ​​ ។ អង្គការ​ណាតូ​បាន​ដឹងហើយ​​ថា​ ប្រទេស​ចិន​ជា​ប្រទេសដែល​មាន​ឥទ្ធិពល​ដ៏សំខាន់មួយ​ ប៉ុន្តែ​មិន​មែន​មាន​​ន័យ​ថា​ ត្រូវ​ចាត់ទុក​ប្រទេស​ចិន​ជា​សត្រូវថ្មី​​នោះ​ឡើយ​ ។

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស