徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងហុងកុងដែលបំផ្លាញផលប្រយោជន៍អ្នកដទៃនិងខ្លួនឯងមុខជានឹងបរាជ័យមិនខាន

2019-12-05 15:09:36 cri

    ពេល​កន្លងទៅ​ថ្មីៗនេះ ភាគីអាមេរិក​មិនអើពើ​ចំពោះ​ការប្រឆាំង​យ៉ាងខ្លាំងក្លា​ពីសំណាក់​ភាគីចិន ដោយបាន​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​ដើម្បី​ឱ្យទៅជា​ច្បាប់​យ៉ាង​ពេញលេញ ។ ទង្វើ​របស់​ភាគីអាមេរិក​នេះ​បានបំផ្លាញ​វិបុលភាព​និង​ស្ថិរភាព​ហុងកុង​និង​ផលប្រយោជន៍​របស់​ភាគីអាមេរិក​និង​សហគមន៍​អន្តរជាតិ ។ ប្រឈមមុខ​នឹង​ការប្តេជ្ញាចិត្ត​យ៉ាងម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​និង​ប្រជាជនចិន​ក្នុងការ​ការពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍ​ជាតិ ការប៉ុនប៉ង​ដ៏អាក្រក់​របស់​ភាគីអាមេរិក​ដែលចង់​បំផ្លាញ​ហុងកុង​និង​ទប់ស្កាត់​ការអភិវឌ្ឍ​នៃប្រទេសចិន​ដាច់ខាត​មិនជោគជ័យ​ឡើយ ។

    ចាប់តាំងពី​រដ្ឋាភិបាល​អាមេរិក​អាណត្តិនេះ​ឡើងកាន់​តំណែងមក អ្នកនយោបាយ​ប្រឆាំង​ប្រទេសចិន​មួយចំនួន​តែងតែ​ទប់ស្កាត់​ប្រទេសចិន​ដោយ​ឈរលើ​គំនិត​សង្គ្រាមត្រជាក់​និង​អនុត្តរភាពនិយម ហើយ​មើលស្រាល​ចំពោះ​ការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់​ប្រជាជនចិន​ក្នុងការ​គាំពារ​វិបុលភាព​និង​ស្ថិរភាព​ហុងកុង ព្រមទាំង​បាន​ម់លស្រាល​ចំពោះ​សមត្ថភាព​និង​មធ្យោបាយ​របស់​ប្រជាជនចិន​ក្នុងការ​គាំពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ជាតិ ។ ដើម្បី​ឆ្លើយតប​ប្រឆាំងនឹង​ទង្វើ​គ្មាន​ហេតុផល​របស់​ភាគីអាមេរិក ប្រទេសចិន​បាន​ដាក់ចេញនូវ​វិធានការ​តបតវិញ ហើយនឹង​ធ្វើសកម្មភាព​ដ៏ចាំបាច់​ថែមទៀត​ស្របតាម​ការវិវឌ្ឍ​នៃស្ថានការណ៍ ។ សូមរំលឹក​អ្នកនយោបាយ​មួយចំនួន​នៃភាគីអាមេរិក​ឈប់លេង​កលល្បិច​នយោបាយ​ដែល​បំផ្លាញ​ផលប្រយោជន៍​អ្នកដទៃ​និងខ្លួនឯង​ជាបន្ទាន់ កុំគិតស្រមើស្រមៃ​ក្នុងការទប់ស្កាត់​ការអភិវឌ្ឍ​នៃប្រទេសចិន​តាមរយៈ​បញ្ហាហុងកុង ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស