孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សថ្លែងថា ទង្វើអំពើហិង្សាជ្រុលនិយមរបស់បាតុករតំបន់ហុងកុងគឺមិនអាចអត់ឱនឱ្យបាន

2019-11-20 15:24:57 cri

    កាលពី​ថ្ងៃទី១៩​ខែវិចិ្ឆកា​ លោក ​Rupert ​Colville​ អ្នកនាំពាក្យ​នៃការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុកកិច្ចការ​សិទ្ធិមនុស្ស​​​បានថ្លែង​នៅក្រុង​ហ្សឺណែវ​ថា​ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុកកិច្ចការ​សិទ្ធិមនុស្ស​​​បាន​មើល​ឃើញថា ​ទង្វើអំពើ​ហិង្សា​ជ្រុលនិយម​របស់បាតុករ​នៅក្នុង​តំបន់ហុងកុង​បានកើន​ឡើងជា​បន្តបន្ទាប់ ​។ បាតុករ​មួយចំនួន​ប្រើអំពើ​ហិង្សា​ជ្រុលនិយម​ទៅលើ​កម្លាំង​ប៉ូលិស ​ហើយ​ទង្វើទាំងនេះ​គឺមិនអាច​អត់ឱន​ឱ្យបាន ។

    លោក​បានថ្លែងថា​ មនុស្ស​ភាគច្រើន​បានប្រើ​សិទ្ធិសេរីភាព​ដើម្បី​ប្រមូលផ្តុំ​និង​តវ៉ា​ស្របច្បាប់​ដោយ​សន្តិភាព​ជាប់រហូត​​ ហើយ​អាជ្ញាធរ​តំបន់ហុងកុង​ក៏បាន​គោរព​ចំពោះ​ការប្រើប្រាស់​សិទ្ធិនេះ​កម្រិត​ខ្ពស់​ផងដែរ​ ។ ក្នុង​សភាពការណ៍​បែបនេះ​ ការិយាល័យ​ស្នងការ​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើ​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុមបាតុករ ​ហើយ​យល់ឃើញថា ​ទង្វើទាំងនេះ​គឺមិនអាច​អត់ឱន​ឱ្យបាន ។

    អ្នកនាំពាក្យ​រូបនេះ​បានថ្លែង​ទៀតថា ​សកម្មភាព​អំពើហិង្សានៃ​តំបន់ហុងកុង​បង្កើន​ហានិភ័យ​​​ថែមមួយ​កម្រិតទៀត ​។ ​ដូច្នេះ ​ការិយាល័យ​ស្នងការ​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស