魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកប្រាជ្ញម៉ាកាវជាច្រើនរូបវាយតម្លៃជាវិជ្ជមាននូវសមិទ្ធផលនៃការអភិវឌ្ឍរបស់ម៉ាកាវ

2019-11-20 11:55:02 cri

    មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ស្តីពី​"ប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ"​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ម៉ាកាវ​នាពេល​ថ្មីៗ​នេះ​បាន​បើក​កិច្ចប្រជុំសន្ទនា​ស្តីពី​<ការ​បូកសរុប​អំពីការ​ងារ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​សារពើពន្ធ ​២០១៩ ​>។​អ្នកប្រាជ្ញ​មកពី​សាលឧត្តមសិក្សា​ម៉ាកាវ​ជាច្រើនរូប​ដែលអញ្ជើញ​ចូលរួម​កិច្ចប្រជុំសន្ទនា​បាន​វាយតម្លៃ​ជាវិជ្ជមាន​នូវ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​របស់​ម៉ាកាវ​បន្ទាប់ពី​តំបន់មួយ​នេះ​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ​ក្នុង​រយៈពេល ​២០ ​ឆ្នាំ​កន្លង​មក ​ហើយ​រំពឹងថា ​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​នឹង​បង្កើត​គំនិត​នៃ​កំណែទម្រង់​និង​ការ​បើកទូលាយ​ព្រមទាំង​ដើរ​តាម​មាគ៌ា​នៃ​ការច្នៃប្រឌិត​ថ្មី​និង​អភិវឌ្ឍន៍។​

    អ្នកប្រាជ្ញ​ដែល​បាន​ចូលរួម​បាន​វាយតម្លែ​ជា​វិជ្ជមាន​លើ​គោលដៅ​របស់​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កែលម្អ​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដោយយក​ចិត្ត​ទុកដាក់​លើ​ការអប់រំ​និង​ការ​ដក​ហូត​មក​វិញ​នូវ​ដីទំនេរ​ជាច្រើន​សម្រាប់​រដ្ឋបាល​អាណត្តិ​បន្ទាប់។​ក្រៅពីនេះ​ អ្នកប្រាជ្ញ​បាន​ពិគ្រោះ​ពិភាក្សា​យ៉ាង​ផុលផុស​អំពី​បញ្ហានានា​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ម៉ាកាវ​ព្រមទាំង​ស្វែងរក​និង​ត្រួសត្រាយ​ឱកាស​អភិវឌ្ឍន៍​ថ្មីៗ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស