李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពភាពយន្តJinjibaihua ប្រទេសចិនលើកទី ២៨ ប្រារព្ធឡើងនៅក្រុងXiamen

2019-11-20 15:19:09 cri

    មហោស្រព​ភាពយន្ត​Jinjibaihua ប្រទេស​ចិន​លើកទី​ ២៨ បានប្រារព្ធឡើង​​នៅ​ក្រុង​Xiamen កាលពី​ថ្ងៃទី​ ១៩ ខែ​វិច្ឆិកា​ ។ លោក Huang Kunming សមាជិក​នៃ​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនា​ការ​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធបើក​ព្រមទាំង​ថ្លែង​សន្ទរកថា​ ។

       លោក​ Huang Kunming  បាន​បញ្ជាក់​ថា​ គួរតែ​រៀនសូត្រ​និង​អនុវត្ត​ជាក់ស្តែង​តាម​ស្មារតី​នៃ​អនុសាសន៍សំខាន់​ៗ​របស់​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ស្តីពី​ការ​ជំរុញ​ការ​អភិវឌ្ឍ​នៃឧស្សាហកម្ម​​ភាព​យន្ត​ គួរតែ​មានមនសិការ​​ទំនួល​ខុសត្រូវ​ និង​ធ្វើកិច្ច​ខិត​ខំប្រឹងប្រែង​ដើម្បី​ជំរុញឧស្សាហកម្ម​ភាពយន្ត​ក្នុង​យុគសម័យ​ថ្មី​ឱ្យ​វិវឌ្ឍន៍​ទៅមុខ​ប្រកបដោយភាពរីកចម្រើន​ ។ ជាពិសេស​ គួរតែ​​ក្តាប់​ជាប់​នូវ​កាលានុវត្តភាព​ជាប្រវត្តិសាស្ត្រ​នៃ​ “យុគសម័យ​មាស​” សម្រាប់​ការអភិវឌ្ឍឧស្សាហកម្ម​ភាព​យន្ត​ចិន​ ខិតខំ​​ព្យាយាម​ត្រួសត្រាយ​ផ្លូវ​ច្នៃប្រឌិត​ថ្មី​ ដើម្បី​ជំរុញ​ឱ្យឧស្សាហកម្ម​​ភាពយន្ត​ចិន​វិវឌ្ឍន៍​ទៅមុខ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ​ក្នុងន័យ​ប្រែ​ពី​ប្រទេស​ធំនៃ​ឧស្សាហកម្ម​ភាពយន្តទៅ​ជា​ប្រទេស​ខ្លាំង​ពូកែនៃ​ឧស្សាហកម្ម​ភាព​យន្ត​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស