马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូតំណាងទូតចិនប្រចាំសហភាពអឺរ៉ុបសង្កត់ធ្ងន់ថា ភាគីអឺរ៉ុបត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការហុងកុងនិងកិច្ចការផ្ទៃក្នុងចិនតាមគ្រប់រូបភាពទាំងអស់

2019-11-20 11:50:29 cri

កាល​ពី​ថ្ងៃ​ទី​១៨ខែ​វិច្ឆិកា​តាម​ម៉ោង​តំបន់ ​អ្នក​នាំពាក្យ​នៃ​គណៈប្រតិភូតំណាង​ទូត​ចិន​ប្រចាំសហភាព​អឺរ៉ុប​បាន​ថ្លែងថា ​ភាគី​អឺរ៉ុបបាន​និយាយ​នូវ​ពាក្យសម្តីដ៏​ខុសឆ្គង​ពាក់ព័ន្ធ​ហុងកុង​ម្តងទៀត ​ភាគី​ចិន​សម្តែង​ការ​មិនពេញចិត្តយ៉ាង​ខ្លាំង​និង​ប្រឆាំង​ជា​ដាច់ខាត​ចំពោះ​ការ​នេះ។ភាគី​អឺរ៉ុប​ត្រូវ​បញ្ឈប់​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ហុងកុង​និង​កិច្ច​ការ​ផ្ទៃក្នុង​ចិនតាម​គ្រប់​រូបភាព​ទាំង​អស់។

អ្នក​នាំពាក្យរូបនេះ​បានចង្អុល​បង្ហាញ​ថា ​សកម្មភាព​បាតុកម្មដែល​បាន​កើតឡើង​នៅ​ហុងកុង​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​អំពើ​ហិង្សារបស់​ឧក្រិដ្ឋជន​ហិង្សា​ជ្រុលនិយម​មួយចំនួន។ប្រការ​ជា​បន្ទាន់​របស់​ហុងកុងគឺ​ទប់ស្កាត់​អំពើហិង្សា​និង​លុបបំបាត់​ភាព​ចលាចល ​ហើយ​រៀបចំស្តារ​របៀបរៀបរយ​ឡើងវិញ។ប៉ូលិស​ហុងកុងកំពុង​ការពារ​សុវត្ថិភាព​និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រុង​ហុងកុង​តាម​ច្បាប់និង​ធានា​សណ្តាប់ធ្នាប់សង្គម​ជា​ប្រក្រតី។ភាគី​អឺរ៉ុប​បាន​ច្រឡំ​ការ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​និង​អំពើហិង្សាជ្រុលនិយម ​ពី​ស​ទៅជា​ខ្មៅ​ ​និង​ត្រូវ​ទៅ​ជា​ខុស​ទាំង​ស្រុង។

អ្នក​នាំពាក្យ​បន្តថា ​កិច្ចការ​ហុងកុង​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន ​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​បរទេស​ជ្រៀតជ្រែក​ឡើយ។​យើង​ដាស់តឿន​ដល់​ភាគី​អឺរ៉ុប​ឱ្យបញ្ឈប់ការ​ប្រើប្រាស់​ពាក្យ​សម្តី​ខុសឆ្គង​ដែល​មិន​ទទួល​ខុសត្រូវ​ជាបន្ទាន់​និងបញ្ឈប់​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ហុងកុង​និង​កិច្ច​ការ​ផ្ទៃក្នុង​ចិនតាម​គ្រប់រូបភាព​ទាំង​អស់។

អ្នកបកប្រែ:马小青
ប្លុកពិសេស