邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋានច្បាប់ហុងកុង៖ សាលក្រមរបស់តុលាការហុងកុងគឺមិនគួរឱ្យជឿ គ្មានប្រយោជន៍ដល់ការបញ្ឈប់អំពើហិង្សានិងភាពចលាចលនាពេលបច្ចុប្បន្ននោះទេ

2019-11-20 12:38:53 cri

      សំដៅ​ចំពោះ​សេចក្តីថ្លែងការណ៍​ស្តីពី​​សាលដីកា​​​ដែល​តុលាការ​ហុងកុង​ធ្វើការត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​ច្បាប់​ដែល​មាន​ពាក់ព័ន្ធ​ ​ដែល​គណៈកម្មាធិការ​​កិច្ចការ​តាក់តែង​ច្បាប់​នៃ​​​គណៈកម្មាធិការ​​អចិន្តៃ្រយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​  និង​ការិយាល័យ​ហុងកុង​និង​ម៉ាកាវ​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​​បាន​ប្រកាស​កាលពី​ថ្ងៃទី ១៩ ​ខែវិច្ឆិកា   ​ឥស្សរជន​មជ្ឈដ្ឋាន​ច្បាប់​ហុងកុង​បាន​ថ្លែងថា  ​ ​សេចក្តីថ្លែងការណ៍​​មាន​ពាក់ព័ន្ធ​ទាំងនេះ​​ជាការចាំបាច់​និង​ទាន់ពេលវេលា  ​​ហើយ​បាន​បញ្ជាក់​សារជាថ្មី​​ថា    ​គណៈកម្មាធិការ​​អចិន្តៃ្រយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​មាន​សិទ្ធិ​បកស្រាយ​ចុងក្រោយ​​ចំពោះ​​ច្បាប់​មូលដ្ឋាន​​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​​។ ​ឥស្សរជន​ទាំង​នេះ​សុទ្ធតែ​បាន​យល់ឃើញថា​ ​​សាលក្រម​របស់​តុលាការ​ហុងកុង​​​គឺ​មិន​គួរ​ឱ្យ​ជឿ ​  ​វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​រយៈពេល​វែង​​​ដល់​សង្គមកិច្ច​និង​​នយោបាយ​នៃ​ហុងកុង​​។

      លោក Tan Yaozong ​សមាជិក​នៃ​​គណៈកម្មាធិការ​​អចិន្តៃ្រយ៍​នៃ​​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​​បាន​ថ្លែង​ចំពោះ​ការនេះ​ថា  ​​សាលក្រម​​របស់​​តុលាការ​​កំពូល​ហុងកុង​​បាន​ល្មើស​លើ​​ការប្តេជ្ញា​ចិត្ត​​ស្តីពី​ច្បាប់​មូលដ្ឋាន​មាន​ពាក់ព័ន្ធ​នៃ​​គណៈកម្មាធិការ​​អចិន្តៃ្រយ៍​​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​   ​និង​បាន​​បំពាន​​ជា​​សាធារណៈ​​​ចំពោះ​សិទ្ធិអំណាច​នៃ​គណៈកម្មាធិការ​​អចិន្តៃ្រយ៍​នៃ​​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​។

      លោក​បាន​សង្កត់ធ្ងន់​ថា  ​​រដ្ឋាភិបាល​មជ្ឈិម​​បាន​លើកឡើង​ជា​ច្រើនដង​រួចមកហើយ​ថា  ​ស្ថាប័ន​យុត្តិធម៌​ហុងកុង​ត្រូវ​​គោរពច្បាប់​​ក្នុង​ពេល​កាត់ទោស​និង​​ដាក់ទណ្ឌកម្ម​​ចំពោះ​​ឧក្រិដ្ឋជន​ហិង្សា​​ ​ហើយ​ការនេះ​ក៏​ជា​​​ការរំពឹងទុក​នៃ​អ្នកក្រុងហុងកុង​ជាទូទៅ​ផងដែរ។  ​ក៏ប៉ុន្តែ  ​​ការប្រកាស​សាលក្រម​របស់​​តុលាការ​​​កំពូល​ហុងកុង​​បាន​​នាំ​ឱ្យ​ ​«បទប្បញ្ញត្តិ​ហាម​មិន​ឱ្យ​បិទបាំង​មុខ» ​ដែល​​តាក់តែង​ឡើង​​​​ដោយឈរលើ​មូលដ្ឋាន​នៃ ​«បទប្បញ្ញត្តិ​សភាពការណ៍​បន្ទាន់​​​» ​មិនអាច​អនវុត្ត​​ជាក់ស្តែង​បាន​​ឡើយ​។​   ​នេះ​ស្មើ​នឹង​​ការបណ្តោយ​ឱ្យ​​ឧក្រិដ្ឋជន​ជ្រុលនិយម​ដែល​​ពាក់ម៉ាស់​​បាំង​មុខ​​បន្ត​ធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​ប្រើ​អំពើ​ហិង្សា​    ​បាន​ធ្វើ​ឱ្យ​​ពលរដ្ឋ​ហុងកុង​​ទូទៅ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ ​​លោក​យល់ឃើញថា  ​​​សាលក្រម​របស់​តុលាការ​កំពូល​ហុងកុង​​​មិន​សមរម្យ​ ​មានបញ្ហា  ​ត្រូវ​​កែ​កំហុស​ភ្លាម៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស