邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ.ស.ប.បានបង្ហាញនូវការសោកស្តាយខ្លាំងចំពោះអាមេរិកដែលបដិសេធការតាំងលំនៅដ្ឋានរបស់ជនជតិជ្វីល្វថាល្មើសច្បាប់

2019-11-20 15:51:21 cri

       ​លោក Stephane Dujarric​  ​អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃទី ១៩ ​ខែវិច្ឆិកា​ថា   ​អង្គការ​សហប្រជាជាតិ​មានការសោកស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ពាក្យសម្តី​របស់​សហរដ្ឋអាមេរិក​នាពេលកន្លងទៅនេះ​ដែល​បាន​អះអាងថា ​​ការដែល​អ៊ីស្រាអែល​​សាងសង់​​លំនៅដ្ឋាន​​សម្រាប់​​ជនជាតិ​ជ្វីល្វ​​នៅ​ត្រាយ​ខាង​លិខ​​ទន្លេ​​ហ្សក់ដង់​មិនមែន​​ល្មើស​នឹង​ច្បាប់​អន្តរជាតិ​។​​

      កាលពី​ថ្ងៃទី ១៨ ខែវិច្ឆិកា​  លោក MikePompeo ​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែងថា​  ​សំដៅ​លើ​សភាពការណ៍​ពិសេស ​កត្តា​ប្រវត្តិសាស្ត្រ​និង​ការពិត​​នៃ​លំនៅដ្ឋាន​នៃ​តំបន់​ត្រាយ​ខាង​លិច​ទន្លេ​​ហ្សក់ដល់  ​

សហរដ្ឋអាមេរិក​​មិនយល់ឃើញថា​​វាជា​​លំនៅដ្ឋាន​​ដែល​ល្មើស​នឹង​ច្បាប់​អន្តរជាតិ​​នោះ​ទេ។

      សូមបញ្ជាក់ថា ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​​សេចក្តីសម្រេច​ចិត្ត​លេខ ២៣៣៤ ​កាលពី​ឆ្នាំ ២០១៦ ​ដោយបាន​បញ្ជាក់​ថា  ​​​ការតាំង​ទីតាំង​លំនៅដ្ឋាន​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ដែលត្រូវបាន​កាន់កាប់​តាំងពី​ឆ្នាំ ១៩៦៧ ​រៀងមក ​ក្នុងនោះរួមទាំង​​ភាគខាងកើត​នៃ​ទីក្រុង​ហ្ស៊េរុយសាឡិម​ពី​សំណាក់​អ៊ីស្រាអែល​ ​គឺ​គ្មាន​ឥទ្ធិពល​ច្បាប់​ណាមួយ​ឡើយ​។ ​​​ទង្វើ​បែប​នេះ​បាន​បំពាន​​ជាក់ស្តែង​នឹង​ច្បាប់​អន្តរជាតិ​​ ​និង​បាន​រារាំង​​ដល់​​ការសម្រេច​បាន​នូវ​យុត្តិធម៌ ​និង​ការគាំពារ​សន្តិភាព​​ដ៏​យូរ​អង្វែង​និង​គ្រប់​ជ្រុងជ្រោយ៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស