徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានឥណ្ឌូណេស៊ីវាយតម្លៃជាវិជ្ជមាននូវសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមភូមិភាគស៊ីនជាំង

2019-11-20 15:53:29 cri

    គណៈប្រតិភូ​នៃប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​ជាច្រើន​នៃឥណ្ឌូណេស៊ី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​Wulumuqi ភូមិភាគ​អ៊ុយហ្គ័រ​ស៊ីនជាំង​តបតាមការ​អញ្ជើញ​ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ។ បន្ទាប់ពី​ទស្សនា ប្រព័ន្ធ​សារព័ត៌មាន​ទាំងនោះ​បានវាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​ការងារ​របស់​រដ្ឋាភិបាលចិន​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​ភាពសុខដុមរមនា​សង្គម​នៃស៊ីនជាំង​ជាដើម ជាពិសេស​សមិទ្ធផល​ដ៏ធំធេង​ក្នុង​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​និង​ការធ្វើ​ពិពិធកម្ម​សង្គម ពួកគេ​បាន​កត់សម្គាល់ថា បទពិសោធន៍​ជោគជ័យ​របស់​ស៊ីនជាំង​គួររៀនសូត្រ​តាម ប្រទេសចិន​និង​ឥណ្ឌូណេស៊ី​មានលំហ​ទូលំទូលាយ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​ថែមទៀត ។

    ក្នុងអំឡុងពេល​ទស្សនកិច្ច គណៈប្រតិភូ​បាន​ទស្សនា​កន្លែង​ជាច្រើន ដោយបាន​ចាប់អារម្មណ៍​និង​ស្វែងយល់​ពីសមិទ្ធផល​នៃការកសាង​និង​អភិវឌ្ឍ​ស៊ីនជាំង វិធានការ​ប្រឆាំង​ភេរវកម្ម​និង​លុបបំបាត់ចោល​ភាពជ្រុលនិយម និង​ការអនុវត្ត​ជាក់ស្តែង​នូវ​នយោបាយ​សាសនា​នៃប្រទេសចិន ។ គណៈប្រតិភូ​ទាំងនោះ​បាន​កោតសរសើរ​ចំពោះ​សភាពការណ៍​បច្ចុប្បន្ន​នៃប្រជាជន​ស៊ីនជាំង​ដែល​រស់នៅ​ដោយសុខសាន្ត​និង​បំពេញការងារ​ដោយ​ភាពសប្បាយរីករាយ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស