魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មួលបង្កាច់និងលាបពណ៌ការងាររបស់ភូមិភាគស្វយ័តស៊ីនជាំង ទង្វើរបស់កាសែត<The New York Times>ច្បាស់ជានឹងទទួលបានការមើលងាយពីសហគមន៍អន្តរជាតិ

2019-11-20 16:22:44 cri

    នាពេល​ថ្មីៗ​នេះ ​កាសែត​<The ​New ​York ​Times>​បាន​ចេញផ្សាយ​នូវ​អ្វី​ដែល​គេ​ហៅ​ថា ​"បទសម្ភាសន៍​ផ្តាច់មុខ"​ដែល​បាន​មួលបង្កាច់​និង​លាបពណ៌​ការងារ​របស់​ភូមិភាគ​ស្វយ័ត​ស៊ីន​ជាំង​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម​និង​លុបបំបាត់​កម្លាំង​ជ្រុលនិយម​ក្នុងតំបន់។​កាសែត​<The ​New ​York ​Times>បាន​អះអាងថា ​ទទួលបាន ​"ឯកសារសម្ងាត់" ​ប៉ុន្តែ​ក៏​បាន​សារភាពថា ​"វាមិន​ច្បាស់ ​តើ​ឯកសារ​សម្ងាត់​ទាំងនេះ​ត្រូវបាន​ប្រមូល​និង​ជ្រើសរើស​ដោយ​របៀបណា​ឡើយ"។​ទង្វើ​ប្រឌិត​ខុស​ការពិត​បែបនេះ ​មិនត្រឹមតែ​ល្មើស​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​មូលដ្ឋាន​នៃ​សារព័ត៌មាន​ប៉ុណ្ណោះទេ ​ថែមទាំង​បង្ហាញ​ជាថ្មី​ម្តងទៀត​នូវ​ការ​សអើង​របស់​ប្រព័ន្ធសារព័ត៌មាន​នៃ​លោកខាងលិច​មួយចំនួន​ជាយូរមកហើយ​ចំពោះមនោគមវិជ្ជា​របស់​ប្រទេសចិន​ព្រមទាំង​មួលបង្កាច់​និង​លាបពណ៌​ប្រទេសចិន​ដោយ​ចេតនា។

    អត្ថបទ​សង្កត់ធ្ងន់​ថា ​ប្រឈមមុខ​នឹង​អង្គហេតុ​ជាច្រើន ​មិនថា ​កាសែត​<The ​New ​York ​Times>​បាន​មួលបង្កាច់​យ៉ាងណា​ក៏ដោយ ​វា​មុខជា​នឹង​ត្រូវ​បរាជ័យ។​ភូមិភាគស្វយ័ត​ស៊ីន​ជាំង​ដែល​ប្រកបដោយ​វិបុលភាព​និង​ស្ថិរភាព ​គឺជា​ការឆ្លើយតប​ដ៏​ខ្លាំង​ក្លា​បំផុត​សម្រាប់​ការ​មួលបង្កាច់​ទាំងអស់៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស