孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់រដ្ឋបាលពិសេសម៉ាកាវនឹងរៀបចំធ្វើការសម្តែងសិល្បៈនិងកីឡានៅខែធ្នូខាងមុខនេះដើម្បីអបអរសាទរខួបទី២០នៃការវិលត្រឡប់មកមាតុប្រទេសវិញ

2019-11-19 17:07:00 cri

    កាលពី​​​ថ្ងៃទី១៨​ខែវិចិ្ឆកា ​អ្នកសារព័ត៌មាន​បានដំណឹង​ពីនាយកដ្ឋាន​កីឡានៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវថា​ ការសម្តែង​សិល្បៈនិង​កីឡាដើម្បី​អបអរសាទរ​ខួបទី២០​នៃការបង្កើត​តំបន់រដ្ឋបាល​ពិសេសម៉ាកាវ​ដែល​រៀបចំឡើង​ដោយ​រដ្ឋបាលនៃ​តំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ​និង​នាយកដ្ឋាន​កីឡាតំបន់​ម៉ាកាវនឹង​ត្រូវរៀបចំ​ឡើងនៅ​ថ្ងៃទី២០​ខែធ្នូនៅ​កីឡដ្ឋាន​កីឡា​អូឡាំពិក​តំបន់​ម៉ាកាវ ។

    តាមដឹង​ សកម្មភាព​នេះនឹង​អញ្ជើញ​ឥស្សរជន​នៃ​មជ្ឈដ្ឋាន​សិល្បៈនិង​​កីឡាដ៏​ល្បីឈ្មោះ​ជាច្រើនរូប​ចូលរួម​សម្តែងនូវ​ទស្សនីយភាព​សិល្បៈ​និងកីឡា​ដើម្បីឱ្យ​អ្នកតំបន់​ម៉ាកាវ​បាន​ទស្សនា ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស