马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋកិច្ចឌីជីថលដែលកំពុងអភិវឌ្ឍយ៉ាងផុលផុសបានក្លាយទៅជាកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ចចិន

2019-10-23 15:27:54 cri

     ក្នុង​បរិបទ​ដែល​ឯកតោភាគីនិយម​និង​ការ​ការពារ​និយម​កំពុង​កើន​ឡើង​ឥតឈប់ឈរនិង​សម្ពាធ​នៃ​ការ​ធ្លាក់​ចុះ​របស់​សេដ្ឋកិច្ច​ពិភពលោកនៅ​តែ​បន្ត​កើន​ឡើង ​សេដ្ឋកិច្ច​ប្រទេស​ចិន​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ពី​កំណើន​ដោយ​ល្បឿន​លឿន​ផ្លាស់​ប្តូរ​ទៅ​ជាអភិវឌ្ឍន៍​ដោយ​គុណភាព​ខ្ពស់ ​ក៏​មាន​បញ្ហា​ប្រឈមដែរ​គឺ​ស្តីពី​កូតា​នៃ​ផលិតផល​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​តាម​បែប​ប្រពៃណី​បាន​ធ្លាក់​ចុះ​ក្នុង​ចំណែក​ពិភពលោក។​ចំនួន​ដ៏​ច្រើន​នៃ​ប្រជាជន​ចិននិង​សក្តានុពល​នៃ​ទី​ផ្សារក៏​បាន​បង្កើត​ល័ក្ខខ័ណ្ឌដែល​មាន​ឧត្តមាភាពសម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ​ហើយ​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក៏អំណោយ​ផល​ដល់​ការ​លើក​កម្ពស់​នូវ​កម្លាំង​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ចិន​ក្នុង​ពិភពលោកផង​ដែរ។

    ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ប្រទេស​ចិន​មាន​ចំនួន​៣៤.៨ភាគ​រយ​នៃ​GDPប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៨​បាន​ឈាន​ដល់​ជាង​៣១​ទ្រីលាន​យាន់​ប្រាក់ចិន។​អាជីវកម្ម​ឌីជីថល​ប្រទេស​ចិន​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ទូរគមនាគមន៍និង​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស ​ហើយ​ឌីជីថល​ភាវូបនីយកម្ម​នៃ​អាជីវកម្មក៏​នឹង​បន្ត​ផ្តល់​កម្លាំង​ចលករ​ដល់​ការ​លើកកម្ពស់​លំដាប់​ថ្នាក់​និង​ផ្លាស់​ប្តូរ​រូបមន្ត​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន សេដ្ឋកិច្ច​ឌីជីថល​នឹង​ផ្តល់​ឱកាស​ការងារ​ធ្វើ​សម្រាប់​ប្រទេស​ចិន។

អ្នកបកប្រែ:马小青
ប្លុកពិសេស