李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនបន្តកើនឡើងជាបន្តបន្ទាប់

2019-10-22 15:10:29 cri

       កាលពី​ថ្ងៃទី ២១ ខែ​តុលា វិទ្យុអន្តរជាតិ​ចិនបាន​ចេញផ្សាយ​បទ​អត្ថាធិប្បាយ​មួយ​ក្រោម​ចំណង​ជើង​ថា​ « គុណភាព​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច​ចិនបន្ត​កើនឡើង​ជា​បន្តបន្ទាប់ » ។

       អត្ថបទ​បាន​ថ្លែង​ថា​ ក្នុង​បរិបទ​នៃការ​ធ្លាក់​ចុះ​ជា​ទូទៅ​នៃ​​សេដ្ឋកិច្ច​ពិភពលោក​​ ធ្វើឱ្យ​​​កំណើន​សេដ្ឋកិច្ច​ចិនបាន​ធ្លាក់​ចុះ​បន្តិច​​នាពេល​បច្ចុប្បន្ន ​​ ប៉ុន្តែ​នៅ​តែ​ដំណើរ​ការក្នុង​​ចន្លោះដ៏​សមរម្យ​មួយ​ ។ ដូច្នេះ ប្រទេស​ចិន​មាន​សមត្ថភាព​និង​ទំនុក​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការសម្រេច​បាន​នូវ​គោល​ដៅ​នៃម៉ាក្រូ​សេដ្ឋកិច្ច​ ។​ ​បើ​​​មើល​ពី​សន្ទស្សន៍​សេដ្ឋកិច្ច​ក្នុង​គ្រប់​វិស័យ​បាន​ដឹងថា​ ឱ្យ​តែ​បង្កើន​ឱកាស​ការងារ​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​ កែលម្អ​គុណភាព​អេកូ-បរិស្ថាន​ ហើយ​គុណភាព​នៃកា​រ​អភិវឌ្ឍ​បានកើន​ឡើង​ជា​បន្តបន្ទាប់​ នោះ​កំណើន​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់​ចុះ​បន្តិច​ គឺ​អាច​ទទួល​យក​បាន​ ។ ពិភពលោក​អាច​មាន​សុទិដិ្ឋនិយម​ចំពោះ​អនាគត​នៃសេដ្ឋកិច្ច​ចិន​ ។

       អត្ថបទ​បាន​បញ្ជាក់​ថា​ យើង​ត្រូវតែ​មាន​ចក្ខុវិស័យ​វែង​ឆ្លាយ​ ។ រចនាសម្ព័ន្ធ​នៃសេដ្ឋកិច្ច​ចិន​ត្រូវបានកែលម្អ​ជា​បន្តបន្ទាប់​ ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិនត្រូវបានកែលម្អ​ជាបន្តបន្ទាប់​ ហើយ​គុណភាព​នៃការអភិវឌ្ឍ​ក៏​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ផងដែរ ។ ដូច្នេះ​ សេដ្ឋកិច្ច​ចិន​មាននិន្នាកាឆ្ពោះទៅ​ទិសដៅ​ល្អជា​និច្ច​​  វា​មិន​មានការ​ផ្លាស់ប្តូរឡើយ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស