魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មិនធ្លាប់ឃើញបុគ្គលណាគ្មានភាពអៀនខ្មាសដូច លោក Peter Navarro នោះទេ

2019-10-21 17:24:44 cri

    កាលពី​ថ្ងៃទី ​២១ ​ខែតុលា ​វិទ្យុអន្តរជាតិ​ចិន​បាន​ចេញផ្សាយ​បទអត្ថាធិប្បាយមួយ​ក្រោម​ចំណង​ជើង​ថា ​<"មិនធ្លាប់​ឃើញ​បុគ្គល​ណា​គ្មាន​ភាពអៀនខ្មាស​ដូច ​លោក ​Peter ​Navarro ​នោះ​ទេ">។​

    អត្ថបទ​បង្ហាញថា ​លោក ​Peter ​Navarro ​ដែលជា​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ជាតិ​នៃ​សេតវិមាន​សហរដ្ឋអាមេរិក​ចង់​ធ្វើជា​"អ្នកជំនាញការ​ខាង​បញ្ហា​ប្រទេសចិន" ​ប៉ុន្តែ​ប្រឌិត​រឿង​មិនពិត។​លោក​បាន​សរសេរ​សៀវភៅ​សម្រាប់​លក់​នៅ​គ្រប់​ទីកន្លែង​ដើម្បី​បង្កើន​វិវាទ​និង​និយាយ​មួលបង្កាច់​ចំពោះ​ប្រទេសចិន​។​បន្ទាប់ពី​ពាក្យ​ចចាម​អារ៉ាម​ត្រូវបាន​លាតត្រដាង​ ទីប្រឹក្សា​ទីមួយ​ខាង​គោលនយោបាយចិន​របស់​ប្រធានាធិបតី​អាមេរិក​នេះ ​គ្មាន​ភាពអៀនខ្មាស​នោះទេ​ដោយ​លោក​គ្រាន់តែ​ពន្យល់ថា ​"នេះ​គ្រាន់​តែ​ជា​រឿងកំប្លែង​ដែល​ត្រូវបាន​លាក់​អស់​រយៈពេល​ជាច្រើនឆ្នាំ​មកហើយ"​។​អ្នកប្រាជ្ញ​ម្នាក់​បាន​និយាយ​ដោយ​កំហឹង​ថា ​"ខ្ញុំ​ធ្លាប់​បាន​ឃើញ​ទង្វើ​ដ៏​អាម៉ាស ​ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​បុគ្គល​ណា​គ្មាន​ភាព​អៀន​ខ្មាស ​ដូច​លោក ​Peter ​Navarro ​នោះ​ទេ"​!

    អត្ថបទ​គូសបញ្ជាក់ថា ​មូលហេតុ​ដែល​លោក ​Peter ​Navarro​ អាចប្រើ​ការប្រឌិត​ទ្រឹស្តី​ដោយ​ល្ងង់និង​ឧបាយកល​​​នៅក្នុង​មជ្ឈដ្ឋាន​នយោបាយ​អាមេរិក​ គឺដោយសារ​គំនិត​សង្គ្រាម​ត្រជាក់និង​ទស្សនៈ​ចាស់ៗ​ស្តីពី​ល្បែង​ផលបូក​ស្មើសូន្យ​​នៅតែ​មាន​ទីផ្សារនៅ​សហរដ្ឋអាមេរិក​ ។ ​អ្នកនយោបាយ​និង​អ្នកវិភាគ​នយោបាយ​មួយចំនួន​គឺក្តាប់ជាប់​នូវ​ចំណុច​នេះ ​ដើម្បី​ផ្សព្វផ្សាយ​និង​បំផុស “​គំនិត​គំរាម​កំហែង​​ប្រទេសចិន​”ដោយ​ផ្តេសផ្តាស​ ​ដោយ​បំភាន់​ភាពក្លែងក្លាយ​ដែល​ប្រឌិតនោះ​ ​។ លទ្ធផល​របស់វា​មិន​ត្រឹមតែ​បំផ្លាញ​ភាពសុខសាន្តត្រាណ​របស់​ប្រជាជន​ចិននិង​អាមេរិក​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏ជាទង្វើ​​បំផ្លាញ​និន្នាការ​សន្តិភាព​និងការអភិវឌ្ឍ​ពិភពលោក​ផងដែរ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស