王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ ប្រទេសចិនជាកម្លាំងវិជ្ជមានសម្រាប់គាំពារសន្តិសុខស្បៀងអាហារពិភពលោកជាប់រហូតមក

2019-10-16 15:17:17 cri

     ថ្ងៃទី​១៥​ខែ​តុលា​ ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចុះផ្សាយ​អត្ថបទ​របស់​អ្នក​អត្ថាធិប្បាយ​ក្រោម​ចំណង​ជើង​ថា​ “ប្រទេសចិន​ជា​កម្លាំង​វិជ្ជមាន​សម្រាប់​គាំពារ​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក​ជាប់​រហូតមក​”។

      អត្ថបទ​បាន​លើក​ពី​សៀវភៅ​ស​ស្តីពី​សន្តិសុខ​ស្បៀង​អាហារ​របស់​ប្រទេសចិន​ដែល​បាន​ចេញផ្សាយ​នាថ្ងៃទី​១៤​ខែតុលា​ និង​បាន​អធិប្បាយ​ថែម​ទៀត​អំពី​យុទ្ធសាស្រ្ត​ផ្នែក​សន្តិសុខ​ស្បៀង​អាហារ​របស់​ប្រទេសចិន​ ​ដោយ​បាន​បង្ហាញ​ដោយ​ពេញលេញ​នូវ​ការ​រួម​ចំណែក​យ៉ាង​សកម្ម​របស់​ប្រទេសចិន​ចំពោះ​​ការ​គាំពារ​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក​និង​ជំរុញ​ការ​អភិវឌ្ឍ​ជាមួយ​គ្នា​។​

      អត្ថបទ​ឱ្យដឹង​ថា​ ​ប្រជាជន​ចំនួន​១៤០០​លាន​នាក់​មិន​ត្រឹម​តែ​មិន​បាន​បង្ក​ជា​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​ស្បៀង​អាហារ​​ពិភពលោក​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​បាន​បង្កើត​ជា​អច្ឆរិយ​លើ​​ពិភពលោក​ដែល​បាន​ធានា​ដល់​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក​របស់ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក​ដោយ​ប្រើប្រាស់​ប្រភព​ធនធាន​ដែល​មាន​កំណតត់​នោះ​ ។​ ​មូលហេតុ​សំខាន់​​ដែល​ការងារ​​សន្តិសុខ​ស្បៀង​អាហារ​ចិន​ទទួល​បាន​សមិទ្ធផល​យ៉ាង​ធំសម្បើម​គឺ​ស្ថិត​នៅ​ត្រង់​ថា​ប្រទេសចិន​បាន​កំណត់​យុទ្ធសាស្ត្រ​សន្តិសុខ​ស្បៀង​អាហារ​ជាតិ​ដែល​ធានា​ជាក់លាក់​ដល់​ការ​ប្រមូល​​ទិន្នផល​និង​គាំទ្រ​ដោយ​បច្ចេកវិទ្យា​ ក៏ដូច​ជា​​ដើរ​តាមផ្លូវ​សន្តិសុខ​ស្បៀង​អាហារ​ដែល​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​។​

      អត្ថបទ​បាន​គូសបញ្ជាក់ថា​ ​ទន្ទឹម​នឹង​ពេល​ខិតខំ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​ ​ប្រទេសចិន​ក៏​បាន​បង្កើន​កិច្ច​សហប្រតិបត្តការ​អន្តរជាតិ​និង​ការ​បើក​ទូលាយ​ចំពោះ​បរទេស​ជា​បន្តបន្ទាប់​ផង​ដែរ​ ​ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​​ដល់​សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក​ ​ប្រការ​នេះ​បាន​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​របស់​ប្រទេស​ចិន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អត់ឃ្លាន​លើ​ពិភពលោក​ទាំង​មូល​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស