邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអ៊ីរ៉ង់ថ្លែងថា មិនអាចនៅស្ងៀមចំពោះរណីនាវាដឹកប្រេងរងការវាយប្រហារបាននោះទេ

2019-10-13 15:03:29 cri

      លោក Ali Shamkhani ​លេខាធិការ​​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់​បាន​ថ្លែង​នៅ​ថ្ងៃទី ១២ ខែតុលា​ថា  ​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ក្នុង​លំហ​សមុទ្រ​​ក្រហម​ជា​​សកម្មភាពបែប​ “ចោរសមុទ្រ​និងការបំផ្លាញ”  ​ ​បាន​គំរាម​កំហែង​ដល់​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​ក្នុង​ដែន​សមុទ្រ​សាធារណៈ ។ ​អ៊ីរ៉ង់​​មិន​អាច​នៅ​ស្ងៀង​បាន​នោះទេ។

      តាម​ការផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​សាធារណរដ្ឋ​អ៊ីស្លាម​ ដែលជា​ប្រព័ន្ធ​សារព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់​បាន​ឱ្យ​ដឹងថា  ​លោក  Shamkhani ​​បាន​ថ្លែង​នៅ​ថ្ងៃដដែល​ថា  ​អ៊ីរ៉ង់​នឹង​ធ្វើការឆ្លើយតប​ទៅនឹង​ករណី​ដែល​នាវា​ដឹក​ប្រេង​បានរង​ការវាយប្រហារ​។ ​លោកបាន​ប្រាប់ថា  ​ប្រទេស​អ៊ីរ៉ង់​បាន​​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​​ចំពោះ​ករណី​នេះ។​  ​យោងតាម​ព័ត៌មាន​មួយចំនួន​ដែល​​អ៊ីរ៉ង់​ទទួលបាន​​បង្ហាញ​​ឱ្យ​ដឹង​ថា  ​មាន​សកម្មភាព​​​គ្រោះថ្នាក់​មួយ​ចំនួន​កំពុង​កើតឡើង​៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស