孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូចិនចូលរួមកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការកាត់បន្ថយកងទ័ពនិងសន្តិសុខអន្តរជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤

2019-10-12 15:48:55 cri

    កាលពី​ថ្ងៃទី១១​ខែតុលា​ លោក​ Fu cong ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សព្វាវុធនៃ​ក្រសួង​ការបរទេស​ចិននិងជា​ប្រធាន​គណៈប្រតិភូ​ចិនបាន​ចូលរួម​កិច្ចពិភាក្សា​ទូទៅនៃ​គណៈកម្មាធិការ​កាត់បន្ថយ​កងទ័ព​និង​សន្តិសុខ​អន្តរជាតិ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៤​​​និងបាន​ថ្លែង​សុន្ទរកថា​នៅទីស្នាក់ការ​ទូទៅអង្គការ​សហប្រជាជាតិ​ក្រុងញូវយ៉ក ។

    លោក ​Fu ​cong ​បានថ្លែង​ក្នុង​សុន្ទរកថាថា​ ពិភពលោក​បច្ចុប្បន្ននេះ​កំពុង​ប្រឈម​មុខនឹង​ស្ថានភាព​ផ្លាស់ប្តូរ​ខ្លាំងណាស់​ដែលមិន​ធ្លាប់មាន​ក្នុងរយៈពេល​១សតវត្សរ៍​មកនេះ ។​ ដំណើរ​គ្រប់គ្រង​សព្វាវុធនិង​កាត់បន្ថយ​កងទ័ព​អន្តរជាតិ​កំពុង​ស្ថិតនៅ​មាត់ផ្លូវ​នៃ​បញ្ហាប្រឈម​មួយចំនួន ​។ លោក​ Fu​ cong ​បាន​លើកឡើង​អំពី​ការខិតខំ​ប្រឹងប្រែង​របស់ចិន​ដើម្បី​គាំពារ​សន្តិភាព​និងសន្តិសុខ​អន្តរជាតិ ​និងជំរុញ​ការគ្រប់គ្រង​សន្តិសុខ​ទូទាំង​ពិភពលោក ​ហើយ​បាន​លើកឡើង​សំណើ​បួនចំណុចគឺ​ ទីមួយ​ គួរតែ​ការពារ​ពហុភាគីនិយម​ជាដាច់ខាត​ ទីពីរ​ គួរតែ​គាំពារ​ស្ថិរភាព​យុទ្ធសាស្ត្រ​ទូទាំង​ពិភពលោក​ ទីបី គួរតែ​ដោះស្រាយ​ការរីកសាយភាយ​តាមរយៈ​មធ្យោបាយ​គោលនយោបាយ​ការទូត​ ទីបួន ​គឺគួរតែ​ជំរុញ​ការគ្រប់គ្រង​តំបន់​យុទ្ធសាស្ត្រថ្មី​និងជំរុញ​ការអភិវឌ្ឍ​ដោយ​សន្តិភាព ។

    លោក ​Fu ​cong ​បានថ្លែង​ទៀតថា​ ប្រទេសចិន​នឹងបន្ត​ប្រកាន់ខ្ជាប់​ដើរតាម​ផ្លូវអភិវឌ្ឍន៍​ដោយ​សន្តិភាព ​ខិតខំ​ប្រឹងប្រែង​ជំរុញឱ្យ​ដំណើរការ​គ្រប់គ្រង​សព្វាវុធ​អន្តរជាតិ​អភិវឌ្ឍន៍​កាន់តែ​ល្អប្រសើរ ​ដើម្បីរួម​វិភាគទានថ្មី​សម្រាប់​គាំពារ​សន្តិភាព​និងសន្តិសុខ​ក្នុងតំបន់​និងអន្តរជាតិ​និង​បង្កើត​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស