王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបង្ហាញការគាំទ្រដល់បណ្តាភាគីនានានៃប្រទេសមីយ៉ាន់ម៉ាក្នុងការបន្តរក្សាកិច្ចចរចាសន្តិភាពដើម្បីគាំពារសុខសន្តិភាពក្នុងតំបន់

2019-09-20 11:15:07 cri

     ថ្ងៃទី​១៩​ខែ​កញ្ញា​ ​លោក​កឹងស័ង​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា​ ​ប្រទេសចិន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ចំពោះ​ដំណើរ​សន្តិភាព​របស់​មីយ៉ាន់ម៉ា​ ​ហើយ​ជានិច្ចកាល​ចិន​តែង​​​ផ្តួចផ្តើម​និង​ដល់​ជំរុញ​បណ្តា​ភាគី​នានា​របស់​មីយ៉ាន់ម៉ា​ដោះស្រាយ​ការ​វិវាទ​តាមរយៈ​កិច្ច​សន្ទនា​និង​កិច្ច​ពិគ្រោះ​ពិភាក្សា​។​ ​រំពឹង​ថា​ភាគី​ពាក់ព័ន្ធ​នានា​អាច​បន្ត​រក្សា​និន្នាកា​នៃ​កិច្ច​ចរចា​សន្តិភាព​ ​បង្កើន​គំនិត​ឯកភាព​រួម​និង​កសាង​ទំនុកចិត្ត​លើ​គ្នា​ដើម្បី​ជំរុញ​ការ​ចរចា​​សន្តិភាព​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់ឈរ​។

      តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹងថា​  ​មជ្ឈមណ្ឌល​បង្រួបបង្រួម​ជាតិ​សន្តិភាព​ជាតិ​មីយ៉ាន់ម៉ា​ហៅកាត់​NRPC​​បាន​ធ្វើ​ការចរចា​សន្តិភាព​យ៉ាង​រលូន​ ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​ស៊ីវិល​តាម​តំបន់​ចំនួន​៤​ក្រុម​មាន​ដូចជា​​កង​ទ័ព​ឯករាជ្យ​Kachin​ កងទ័ព​សម្ព័ន្ធ​មិត្ត​Deang​ ​កងទ័ព​រំដោះ​ជនជាតិ​Dare និង​កងទ័ព​Rakhine​នៅ​តំបន់​ Keng Tung​។ ​គ្រប់​ភាគី​​បាន​ឯកភាព​លើ​គំនិត​ជាច្រើន​​និង​បាន​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស