王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកប្រកាសបញ្ចុះអត្រាការប្រាក់ជាលើកទី២ក្នុងឆ្នាំ២០១៩នេះ

2019-09-19 15:30:06 cri

      ថ្ងៃទី​១៨ខែកញ្ញា​ ​ ប្រព័ន្ធ​បម្រុង​សហព័ន្ធ​អាមេរិក​បាន​ប្រកាស​ថា​នឹង​បញ្ចុះ​អត្រា​ការប្រាក់​នៃ​មូលនិធិ​សហព័ន្ធ​នៅ​ត្រឹម​ចន្លោះ​១,៧៥%ដល់​២%។​ ​នេះ​ជា​លើក​ទី២​ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ​ដែល​​ប្រព័ន្ធ​បម្រុង​សហព័ន្ធ​អាមេរិក​បាន​​ប្រកាស​បញ្ចុះ​អត្រា​ការប្រាក់​។​

      ប្រធាន​ប្រព័ន្ធ​បម្រុង​សហព័ន្ធ​អាមេរិក​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃដដែល​ថា​ ​ការ​បញ្ចុះ​ការ​ប្រាក់​លើក​នេះ​សំខាន់​គឺ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ដែល​កើត​ចេញ​ពី​ភាព មិន​ប្រាកដប្រជា​​នៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​ការ​បង្អង់​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​ជាសកល​ព្រម​និង​សម្ពាធ​នៃ​អតិផរណា​កម្រិត​ទាប​ ​សំដៅ​រក្សា​ភាព​រីកចម្រើន​​នៃ​សេដ្ឋកិច្ច​អាមេរិក​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស