王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកម្មុយនិស្ត​ចិន​និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​​ចិន​នឹង​អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន-​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​លើក​ទី ១៦

2019-09-19 16:49:38 cri

      ថ្ងៃទី ១៨ ខែ កញ្ញា លោក Geng Shuang អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ថា ពិព័រណ៍​ចិន​-អាស៊ា​និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន​-​អាស៊ាន​លើក​ទី ១៦ នឹង​បើក​ធ្វើ​នៅ​ក្រុង Nanning ភូមិភាគ​ស្វយ័ត​ជនជាតិ​ជាំង​Guangxi​ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៤ ខែ កញ្ញា ។ លោក Han Zheng សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកម្មុយនិស្ត​ចិន​និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន​និង​អ្នកដឹកនាំ​ប្រទេស​អាស៊ាន​ដែល​មាន​ពាក់ព័ន្ធ​នឹង​អញ្ជើញ​ចូលរួម​ពិធីសម្ពោធបើក​និង​សកម្មភាព​ពាក់ព័ន្ធ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស