王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាលារដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះពាក្យសម្តីរបស់អ្នកក្រុងហុងកុងប៉ុន្មាននាក់ដែលចោទប្រកាន់ខុសការពិតក្នុងសវនាការនៃគណៈកម្មការប្រតិបត្តិសភាស្តីពីប្រទេសចិនរបស់អាមេរិក

2019-09-19 15:39:12 cri

     ទាក់ទិននឹង​រឿង​ដែល​មាន​អ្នក​ហុងកុង​ប៉ុន្មាន​នាក់​បាន​និយាយ​ក្នុង​សវនាការ​នៃ​គណៈកម្មការ​ប្រតិបត្តិ​សភា​ស្តីពី​ប្រទេសចិន​របស់​អាមេរិក​ដោយ​បាន​ចោទប្រកាន់​​ផ្ទុយ​ពី​ការ​ពិត​ទាំង​ស្រុង​​ចំពោះ​ហេតុការណ៍​បាតុកម្ម​ហិង្សា​នៅ​ហុងកុង​នាពេល​ថ្មីៗ​នេះ​ ​ព្រម​និង​ស្នើ​សុំ​ឱ្យ​រដ្ឋសភា​អាមេរិក​អនុម័ត​លើ​សេចក្តី​ព្រាង​ស្តីពី​ច្បាប់​​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​ទៀត​នោះ​​ ​អ្នក​នាំពាក្យ​នៃ​សាលា​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ​និង​បាន​រំលឹក​ឡើងវិញ​ថា​សភា​បរទេស​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ឡើយ​ទោះ​​តាម​ទម្រង់​បែប​ណា​ក៏ដោយ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស