翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយលោកPutin ប្រធានាធិបតីរុស្ស៊ី

2019-09-19 17:17:07 cri

图片默认标题_fororder_1125012310_15688340211821n

      នៅ​រសៀល​ថ្ងៃទី ១៨ ខែកញ្ញា តាម​ម៉ោង​ក្នុង​តំបន់​ លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Putin ប្រធានាធិបតី​រុស្ស៊ី​នៅ​វិមាន​ក្រឹមឡាំង ក្រុង​ម៉ូស្គូ ​ប្រទេស​រុស្ស៊ី​ ។ 

      ក្នុង​កិច្ចជំនួប​ លោក​Li Keqiang  ​បាន​ថ្លែង​ថា ប្រទេសចិន​រីករាយ​រួម​ជាមួយ​រុស្ស៊ី​​ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាព​ ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ បង្កើនការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ និង​គាំពារ​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី ។ 

      លោក​​​Li Keqiang  ​បាន​ថ្លែង​ទៀត​ថា ប្រទេសចិន​រីករាយ​ជំរុញ​ការ​តភ្ជាប់​គំនិត​ផ្តួច​ផ្តើម​”ខ្សែក្រវាត់​និង​ផ្លូវ​”ជា​មួយ​និង​សហភាព​​សេដ្ឋកិច្ចអឺរ៉ាស៊ី​ឱ្យ​បាន​កាន់​តែ​ល្អ​ ក៏​ដូចជា​ជំរុញ​ការ​​លើក​កម្ពស់​ទំហំ​និង​គុណភាព​​ពាណិជ្ជកម្ម​រវាង​ទ្វេភាគី​ផង​ដែរ​ ។ សង្ឃឹមថា ភាគីទាំង​ពីរ​អាច​ប្រកាន់​ខ្ជាប់​ការ​ពង្រីកការ​បើក​ចំហ​ចំពោះ​គូ​ភាគី​ បន្ធូរ​ស្តង់ដារ​ដាក់​កំហិត​ចំពោះ​ការ​បណ្តាក់​ទុន​និងការ​អនុញ្ញាត​ឱ្យ​​ចូល​ទីផ្សារខ្លួន បង្កើត​កាលានុវត្តភាព​សហប្រតិបត្តិការ​​កាន់​តែ​ច្រើន​សម្រាប់​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ សំដៅ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​​ប្រាកដប្រជា​រវាង​ចិននិង​រុស្ស៊ី​ទទួលបាន​ផ្លែ​ផ្កា​កាន់​តែ​ច្រើន​​​ ព្រមនិង​ផ្តល់​ផល​ប្រយោជន៍​និង​សុភមង្គល​កាន់​តែ​ច្រើន​ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ ។

      ជាការ​ឆ្លើយតប​ លោក​Putin បាន​លើក​ឡើង​ថា ភាគី​រុស្ស៊ី​រីករាយ​​តភ្ជាប់​​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​របស់​ខ្លួន​ជា​មួយ​នឹង​គំនិត​ផ្តួចផ្តើម​”ខ្សែ​ក្រវាត់​និង​ផ្លូវ​”​ឱ្យ​កាន់​តែ​ល្អ​ ក្នុង​ន័យ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​ជំរុញការអភិវឌ្ឍ​ជា​មួយ​គ្នា ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស