王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គទូតបរទេសដែលបំពេញទស្សនកិច្ចនៅប្រទេសចិនកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលនៃកិច្ចការសិទ្ធិមនុស្សនៅតំបន់ស៊ីនជាង

2019-09-19 15:32:38 cri

     ថ្ងៃទី​១៨​ខែ​កញ្ញា​ ​គណៈប្រតិភូ​ចិន​ប្រចាំជា​អចិន្ត្រៃយ៍​នៅ​ក្រុង​ហ្សឺណែវ​បាន​រៀបចំ​​សិក្ខាសាលា​ក្រោម​ប្រធានបទ​”​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ីនជាង​”នៅ​វិមាន​ Palais des Nations​ដោយ​បាន​អញ្ជើញ​អង្គទូត​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ តំបន់​ស៊ីជាង​នាពេល​កន្លងទៅ​​និង​អ្នក​ជំនាញ​នៃ​សមាគម​សិក្សា​ស្រាវជ្រាវ​អំពី​សិទ្ធិ​មនុស្ស​របស់​ប្រទេសចិន​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​សភាពការណ៍​ពាក់ព័ន្ធ​​។​ ​អង្គទូត​ទាំង​ឡាយ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​និង​កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ីនជាង​ព្រម​និង​សមិទ្ធផល​ខាងការ​ប្រឆាំង​ភេរវនិយម​និង​ការ​លុបបំបាត់​អំពើ​ជ្រុល​និយម​នៅ​តំបន់​ស៊ីនជាង​។​ ​

      អង្គទូត​ ​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ ​បញ្ញវន្ត​និង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​​ដែល​មកពី​ប្រទេស​ជាង​៤០​សរុប​ជាង​១០០​រូប​បាន​ចូលរួម​សិក្ខាសាលា​លើក​នេះ​។

អ្នកបកប្រែ:王昭君
ប្លុកពិសេស